Saturday, November 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ដុតទៀនភ្លេចពន្លត់ ភ្លើងឆេះផ្ទះហ្ម.../ត់

 ដុតទៀនភ្លេចពន្លត់ ភ្លើងឆេះផ្ទះហ្ម…/ត់

ភ្នំពេញ ៖ បុរសម្នាក់ បានដុតទៀនបំភ្លឺក្នុងរោងស្នាក់នៅរបស់ខ្លួន រួចបានចេញទៅរកត្រី ដោយភ្លេចពន្លត់ភ្លើងទៀន ជាហេតុធ្វើឱ្យកើតមានអគ្គិភ័យឆាបឆេះរោងស្នាក់នៅ ខូចខាតអស់ទាំងស្រុង។

ហេតុការណ៍អគ្គិភ័យនព បានកើតឡើង កាលពីវេលាម៉ោង ២និង១១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្លូវ២០០ ស្ថិតក្នុងភូមិសាមគ្គី៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាម្ចាស់រោងស្នាក់នៅ បានដុតទៀតដើម្បីបំភ្លឺ រួចបានចេញទៅរកត្រីបាត់ ស្រាប់តែនៅវេលាកើតហេតុ មានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោ សន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង ចេញមកជួយ និង បានរាយការណ៍ទៅសមត្ថកិច្ចចេញរថយន្តមកជួយអន្តរាគមន៍ភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុង ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្ថែមថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប។

ចំពោះប្រភេទសំណង់ខាងលើ គឺផ្ទះស័ង្កសី ទំហំ ៤ម៉ែត្រ គុណនឹង ៤ម៉ែត្រ ឆេះផ្ទះស័ង្កសី និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ គ្រោះអគ្គិភ័យនេះ ត្រូវបានកម្លាំងសមត្ថ កិច្ចជំនាញធ្វើការបាញ់ពន្លត់ទាំងស្រុង នៅវេលាម៉ោង ២និង៤០នាទីរំលងអធ្រាត្រ ថ្ងៃដដែល។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលឱ្យមកពីការដុតទៀនចោល បង្កជាអគ្គិភ័យ។ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសឡើយ៕

RELATED ARTICLES