ខេត្តបាត់ដំបង ៖ បុរស ១ក្រុម បានសម្ងំជួបជុំគ្នាលេងល្បែងស៊ីសង (លេងបៀ) លុះសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប ឃាត់ខ្លួនបានចំនួន៦នាក់។
ការចុះបង្ក្រាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀ) នេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិនរា២ ឃុំនរា ស្រុកសង្កែ។
ជនសង្ស័យទាំង៦នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះពិន ចាន់ដារ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅ ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ ទី២-ឈ្មោះកូប រីណូ ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅ ភូមិនរា១ ឃុំនរា ស្រុកសង្កែ។ ទី៣-ឈ្មោះឈុំ ទីឡុង ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ។ ទី៤-ឈ្មោះឆាំ គឹមឈួន ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅ ភូមិនរា២ ឃុំនរា ស្រុកសង្កែ។ ទី៥-ឈ្មោះអ៊ូច សាគន់ ភេទប្រុស អាយុ៥៤ឆ្នាំ មានលំនៅ ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ និងទី៦-ឈ្មោះ ចាន់ ឆប ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅ ភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកសង្កែ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀ) ១ករណី នៅចំណុចភូមិនរា២ ឃុំនរា ស្រុកសង្កែ ដោយឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៦នាក់ ព្រមទាំងដកហូតវត្ថុតាង រួមមាន បៀ ចំនួន២ហ៊ូ និងកម្រាល ចំនួន១។
ក្រោយឃាត់ខ្លួនយកមកសាកសួរ នៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង៦នាក់ខាងលើ ត្រូវបានធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕