ភ្នំពេញ៖លើឆាកតន្រ្ដីមួយព្រាប សុវត្ថិ បានចាប់ដៃគូចាស់ទាំងពីររបស់លោកជាថ្មីនោះគឺអ្នកនាងម៉េង កែវពេជ្ជតា និងលោកស្រីហ៊ឹម ស៊ីវន ដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ ។ប៉ុន្ដែទាំងអ្នកទស្សនាផ្ទាល់ និងតាមបណ្ដាញសង្គមិនសូវចាប់អារម្មណ៍ថាព្រាប សុវត្ថិ ច្រៀងបទអី នោះទេ តែគេផ្ដោតទៅលើការស្លៀកពាក់របស់លោកច្រើនជាង។ព្រាប សុវត្ថិ បានលេងឈុតអាវខ្វាសេ វែនតាខ្មៅ តែស្លៀកខោប៉ោងស្រដៀងសំពត់ស្រី្ដ ទើបអ្នកខ្លះសង្ស័យថាលោកប្រញ៉ាប់ពេកច្រឡំស្លៀករ៉ូបប្រពន្ធឡើងឆាកទៀតផង ខណៈដែលអ្នកនាងម៉េង កែវពេជ្ជតា ច្រៀងឆ្លងឆ្លើយជាមួយលោកនោះ បែជាស្លៀខោរឹបរាងទៅវិញ ។
ហ្វេសបុកឈ្មោះArun Helen Vira Kim ខមិនថា«ខ្ញុំមិននិយាយអ្វីទាំងអស់ គ្រាន់មើលឃើញថាបងឧកញ៉ាព្រាប សុវត្ថិ ស្លៀកសំពត់ និងបងស្រីម៉េង កែវពេជ្ជតា គាត់ស្លៀកខោ »។ហ្វេសបុកឈ្មោះSophe Sear ខមិនថា «មិនមែនសំពត់ទេ គឺខោ តែជាខោសាច់ ផ្លិសេ ជើងធំ បើតាមខ្ញុំមើល » ។ហ្វេសបុកឈ្មោះTola Tola ខមិនថា «ពិភពលោកក្រឡាប់ចាក់ អស់ហើយ » ។ហ្វេសបុកឈ្មោះវណ្ណដា តារារង្សីផ្កាយសំណាង ខមិនថា«ពាក្យចាស់ថា មិនខុសទេ ប្រុសក្លាយជាសី ស្រីក្លាយជាប្រុស » ។ហ្វេសបុកឈ្មោះ Jakval Krong ខមិនថា «ខោហ្នឹងស្រួលនោម » ។ហ្វេសបុកឈ្មោះYim Seng ខមិនថា«ផែនដីវិល ស្រីស្លៀកខោ ប្រុសស្លៀកសារ៉ុង » ។
ការតែងខ្លួនកាន់តែប្លែករបស់លោកព្រាប សុវត្ថិ នេះស្របពេលដែលនៅសល់តែជាង១ខែទៀតប៉ុណ្ណោះឈានចូលឆ្នាំសាកលថ្មី លោកនឹងមានវ័យ៥០ឆ្នាំ ហេតុនេះហើយបានជាមានអ្នកខ្លះថាលោកលេងខ្លួនផ្ដាំចាស់ ។ទោះជាយ៉ាងណាសម្រាប់Fan របស់លោកព្រាប សុវត្ថិ ខ្លះនៅតែគាំទ្រលោកដោយលើកហេតុផលថាសិល្បៈបើដដែលៗ ដូចជាជាសត្រូវរបស់ទស្សនិកជន ហេតុនេះហើយបានជាលោកសុវត្ថិ រកវិធីតុបតែងខ្លួនប្លែកៗ ដើម្បីកុំឲ្យគេស៊ាំលោក។ប៉ុន្ដែអ្នកខ្លះថាតារាចម្រៀងល្បីលំដាប់ប្រទេស គួរតែធ្វើអ្វីជាគំរូដល់គេ ហេតុនេះការស្លៀកខោដូចសំពត់ឡើងឆាកបែបនេះ បើតារាវ័យក្មេងៗឡើងច្រៀងស្លៀកដូចរៀមច្បងដែរ តើនៅលើឆាកតន្រ្ដីតារាប្រុសមិនស្លៀកសំពត់ឡើងច្រៀងគ្រប់គ្នាទៅហើយ?
សូមបញ្ជាក់ថាក្រៅពីលោកព្រាប សុវត្ថិ ក៍មានតារារ៉េប ងួន ចាន់ដេវីត ធ្លាក់ស្លៀកខោដូចសំពត់ស្រីឡើងច្រៀងដែរ ដែលពេលនោះមានអ្នកអ្នកTroll លើហ្វេសបុកលើកឡើងថាដោយសារតែដេវីត ប្រញ៉ាប់ពេកច្រឡំសំពត់នាងទេព បូព្រឹក្ស កាលពីពេលយប់ទៀតផង ។សម្រាប់លោកព្រាប សុវត្ថិ វិញលោកធ្លាប់តែងខ្លួនប្លែកៗតាមMV នៅហង្សមាសមានគ្រប់រស់ជាតិអស់ហើយ ប៉ុន្ដែការឡើងឆាកស្លៀកខោដូចសំពត់នេះជាលើកទី១ក្នុងអាជីពរបស់លោកតែម្ដង ហេតុនេះគេសង្ឃឹមថាព្រាប សុវត្ថិ នឹងមិនអាចស្លៀកសំពត់ជាលើកទី២ឡើងឆាកម្ដងទៀតនោះទេ ដើម្បីកុំឲ្យអ្នកលេងបណ្ដាញសង្គមវែកញែកគ្នារឿងលោកស្លៀកឈុតពិសេសនេះឡើងច្រៀងរាំ ម្ដងទៀត ។
សូមបញ្ជាក់ថាព្រាប សុវត្ថិ ចាប់អាជីពចម្រៀងរយៈពេល២៧ឆ្នាំ(១៩៩៧-២០២៤) មកហើយ ក្នុងនោះបទចម្រៀងលោកបន្សល់នៅហង្សមាសមានជាង៣០០០បទ ក្នុងកាឈរជើងរយៈពេល២៣ឆ្នាំ មុនលោកដើរចេញពីនៅឆ្នាំ២០២០ ។សម្រាប់ការផ្ញើរខ្លួនទ្រនុំGalaxy ជាង៤ឆ្នាំនេះព្រាប សុវត្ថិ ប្រឈមគូប្រជែងចាស់លោកខែម ប៊ុនថៃ ជាលើកទី២ ហើយលោកមិនសូវមានបទល្បីៗដូចមុនឡើយ ប៉ុន្ដែឧកញ៉ារូបនេះបានយកកូន២នាក់ទៅច្រៀងផលិតកម្មរួមទ្រនុំគឺសុវត្ថិ មុនីវណ្ណ និងសុវត្ថិ សិរីវុឌ្ឍ ខណៈដែលសុវត្ថិ មុនីនាគ អត់ផលិតកម្មច្រៀង ។
មជ្ឈដ្ឋានមហាជនលើកឡើងថាព្រាប សុវត្ថិ មុនឆ្លងឆ្នាំសាកល លេងស្ទីលស្លៀកសំពត់ ឡើងច្រៀង ចុះនៅឆ្នាំ២០២៥ ខាងមុខ លោកនឹងតែងខ្លួនកាន់តែចម្លែកបែបណាទៅ ?