Thursday, December 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់បង្ខាំ.../ងមនុស្ស ជំរិ---/តទារប្រាក់១ ជា.../ប់ខ្នោះ២

ចាប់បង្ខាំ…/ងមនុស្ស ជំរិ—/តទារប្រាក់១ ជា…/ប់ខ្នោះ២

ភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបឃាត់ខ្លួនជនជាតិចិនម្នាក់ និងខ្មែរម្នាក់ (ក្នុងចំណោមបក្ខពួកសរុប៨នាក់) ពាក់ព័ន្ធនឹងករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់។

តាមប្រភពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោងប្រ មាណ ១១យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចអតីតសណ្ឋាគារមីង គួយ មានទីតាំងស្ថិតនៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានជនជាតិចិនមានគ្នាចំនួន៤-៥នាក់ ជិះរថយន្ត ១គ្រឿងម៉ាក TOYOTA ALPHARD ពណ៌ស (មិនស្គាល់ស្លាកលេខ) បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ ឈ្មោះ LU WEI ភេទប្រុស ជាជនជាតិចិន ដាក់ចូលក្នុងរថយន្ត រួចជិះគេចចេញពីទីតាំងខាងលើ។

ប្រភពដដែល បន្តថា ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយក ដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេ នីយ៍ទោ ជាវ វិបុល លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ ដោយកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ដែលបានប្រព្រឹត្តបទល្មើសខាងលើ។

រហូតមកដល់វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញបានធ្វើការឃាត់ ខ្លួនបានជនសង្ស័យ ចំនួន២នាក់ រួមមាន ទី១-ឈ្មោះ GU GUOJUN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន និងទី២-ឈ្មោះ ហម ចាន់ធូ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចនៅជិតវត្តជន្លង់ម្លូ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ យកមកសាកសួរ។

ចំពោះសម្ភារវត្ថុតាង ដែលសមត្ថកិច្ចដកហូតបាន រួមមាន អាវុធខ្លីម៉ាក NIK SAN ពណ៌ខ្មៅ ចំនួន៣ដើម និងបង់ចំនួន៣។ គ្រាប់ប្រភេទ ៣៨០ ចំនួន៣៤គ្រាប់។ ឯកសណ្ឋាននគរបាលជាតិ (អាវចំនួន២ ខោចំនួន១)។ ស្ប្រ៉ៃបាញ់បង្ហូរទឹកភ្នែក ចំនួន១ដប។ ខ្នោះដៃ ចំនួន១។ ខ្សែចំណងជ័រ ចំនួន១ដុំ។ ស្បែកជើងប៊ូពណ៌ខ្មៅ ចំនួន៣គូ និងឧបករណ៍ប្រើប្រាស់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ មួយចំនួន។

ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា បក្ខពួកដែលបានចូល រួមធ្វើសកម្មភាពករណីបង្ខាំងមនុស្ស និងជំរិតទារប្រាក់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចខាងលើ គឺមានទាំងអស់ចំនួន៨នាក់។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES