Tuesday, January 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះថៃ១០នាក់ ជួ---/ញថ្នាំញៀន១ម៉ឺនគ្រាប់

វ៉ៃ…/ខ្នោះថៃ១០នាក់ ជួ—/ញថ្នាំញៀន១ម៉ឺនគ្រាប់

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃ ប្រុសស្រី ចំនួន១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀន ស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជាបន្តបន្ទាប់ ដោយដកហូតបានវត្ថុតាង ថ្នាំញៀន ប្រមាណជាង១ម៉ឺនគ្រាប់។ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចអគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ជនជាតិថៃ ទាំង១០នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះចាក់គិត អ៊ុនដេ ភេទប្រុស អាយុ៤១ឆ្នាំ។ ទី២-ឈ្មោះសុផាកន បូរសុវណ្ណ ហៅប៉ន ភេទប្រុស អាយុ៣០ឆ្នាំ។ ទី៣-ឈ្មោះធុង ឆៃ ភេទប្រុស អាយុ៣៩ឆ្នាំ។ ទី៤-ឈ្មោះគិត ធីផុប ភេទប្រុស អាយុ២៥ឆ្នាំ។ ទី៥-ឈ្មោះសាវ៉ាន់ សាប់ដាវី ភេទប្រុស អាយុ៣២ឆ្នាំ។ ទី៦-ឈ្មោះចេស សាដា ភេទប្រុស អាយុ២៧ឆ្នាំ។ ទី៧-ឈ្មោះ ប៉ាវីឆាត ម៉ារាសាន់ ភេទស្រី អាយុ៣៨ឆ្នាំ។ ទី៨-ឈ្មោះជន ភិម៉ុន ភេទស្រី អាយុ៣៩ឆ្នាំ។ ទី៩-ឈ្មោះឈុនធី ឆាវវងចាំភូ ភេទស្រី អាយុ៣១ឆ្នាំ និងទី១០-ឈ្មោះជិតទិម៉ា វង់ខាំភូ ភេទស្រី អាយុ៣៥ឆ្នាំ។ ជនសង្ស័យទាំង១០ ស្នាក់នៅក្នុងភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ដោយអនុវត្តតាមផែនការណែនាំនិងបញ្ជាផ្ទាល់ក្នុងការបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ទើបនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានចុះល្បាតនៅក្នុងភូមិសាស្ត្រចំណុចអគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឈានដល់ការបង្ក្រាបនៅបទល្មើសរក្សាទុក ចែកចាយនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនបានជនជាតិថៃ ប្រុសស្រី សរុបចំនួន១០នាក់ ព្រមទាំងឆែកឆេររកឃើញវត្ថុតាង សារធាតុញៀន ជាច្រើនប្រភេទ រួមមាន ១-ថ្នាំគ្រាប់ពណ៌ក្រហម មានអក្សរ (WY) ចំនួន ៩៥៨០ គ្រាប់។ ២-ថ្នាំគ្រាប់ពណ៌ទឹកក្រូច មានអក្សរ (WY) ចំនួន ១១៣០គ្រាប់។ ៣-ថ្នាំគ្រាប់ពណ៌បៃតង មានអក្សរ (WY) ចំនួន៣៨គ្រាប់។ ៤-ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ចំនួន២៦ថង់។ ៥-លិខិតឆ្លងដែន ចំនួន២ ក្បាល។ ៦-អត្តសញ្ញាណសញ្ជាតិថៃ ចំនួន២សន្លឹក។ ៧-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន៣គ្រឿង និង៨-ទូរស័ព្ទដៃ ចំនួន៦គ្រឿង។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជក់ថា ជនសង្ស័យទាំង១០នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលា ដំបូងខេត្ត កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES