Wednesday, July 9, 2025
Homeព័ត៌មានជាតិឈប់​រថយន្ត​លាង​គូទ​កូន​តាមផ្លូវ​ ចោរ​លួច​កាបូប​លុយ​១​ពាន់​ដុល្លារ​

ឈប់​រថយន្ត​លាង​គូទ​កូន​តាមផ្លូវ​ ចោរ​លួច​កាបូប​លុយ​១​ពាន់​ដុល្លារ​

ភ្នំពេញ ៖ ស្ត្រីម្នាក់ កំពុងបើករថយន្តតាម ផ្លូវសុខៗ កូនស្រីតូចក៏ឈឺបត់ជើងធំ ទើបត្រូវ បង្ខំចិត្តឈប់សំចតរថយន្តនៅលើចិញ្ចើមផ្លូវ ដើម្បីចុះលាងគូទឱ្យកូន ស្រាប់តែត្រូវជនឆ្លៀត ឱកាសលបបើកទ្វាររថយន្តលួចយកកាបូបប្រាក់ អស់ជាង១ពាន់ដុល្លារ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវវេងស្រេង ចំណុចមុខរោងចក្រក្រោន ស្ថិតក្នុងភូមិចោម- ចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះជាម្ចាស់កាបូបប្រាក់ ដែល ត្រូវចោរលួច មានឈ្មោះព្រំ គន្ធី អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានលំនៅក្នុង បុរី លឹម ឈាងហាក់ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងមាន ស្រុកកំណើតនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារ- អំពៅ។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ នាងបានបើករថយន្ត មួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស រួម ដំណើរដោយកូនស្រីតូចម្នាក់ ធ្វើដំណើរតាម បណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅ កើត លុះមកដល់ចំណុចកើតហេតុ កូនស្រីរបស់ នាងឈឺបត់ជើងធំ ក៏ឈប់រថយន្ត ឱ្យកូនស្រីបត់ ជើង ហើយរវល់តែលាងគូទឱ្យកូន ស្រាប់តែ មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម មិនចាំស្លាកលេខ បាន ឈប់ម៉ូតូនៅក្បែររថយន្តរបស់គាត់ រួចលបបើក ទ្វាររថយន្តលួចយកកាបូបប្រាក់ រួចនាំគ្នាជិះរត់- គេចខ្លួនបាត់ដោយសុវត្ថិភាព។

ស្ត្រីរងគ្រោះ បញ្ជាក់ថា សម្ភារៈនៅក្នុង កាបូបដែលបាត់បង់ រួមមានប្រាក់ចំនួន១ពាន់- ដុល្លារ ទូរស័ព្ទចំនួន៣គ្រឿង កាតអេធីអ៊ឹម អត្ត- សញ្ញាណប័ណ្ណ លិខិតឆ្លងដែន ព្រមទាំងសម្ភារៈ មួយចំនួនទៀត។

តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែង កើតហេតុបានប្រាប់ថា ខណៈដែលជនសង្ស័យ ទាំង២នាក់ លួចយកកាបូបបានហើយ ទើប ជនរងគ្រោះស្រែកធ្វើឱ្យមានការភ្ញាក់ផ្អើល ឡើង និងឃើញជនសង្ស័យមានគ្នា២នាក់ ម្នាក់ សម្បុរខ្មៅខ្ពស់ ចំណែកម្នាក់ទៀត រាងទាបជា អ្នកបើកម៉ូតូសង់កូរ៉េ ពណ៌ក្រហម មិនចាំស្លាក លេខ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានទៅ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនមុខ សញ្ញា ជនសង្ស័យនាំយកមកផ្តន្ទាទោសតាម ច្បាប់។

ប្រជាពលរដ្ឋដែលរស់នៅម្តុំកន្លែងកើត- ហេតុ បានឱ្យដឹងថា ភិនភាគជនសង្ស័យខាង លើនេះ គឺជាមុខសញ្ញាចាស់គំរិល មុខដដែលៗ តែមិនដែលជាប់គុកទើបមិនរាងចាលសោះ ហើយនៅក្នុងសប្តាហ៍នេះ មុខសញ្ញាខាងលើបាន ធ្វើសកម្មភាពឆក់ និងលួចនៅតាមបណ្តោយផ្លូវ វេងស្រេងនេះ បានសម្រេចម្តងរួចមកហើយ”៕

RELATED ARTICLES