Sunday, January 19, 2025
Homeព័ត៌មានជាតិស្ត្រី​ប្តី​លែង​ដើរ​បាត់​ពី​ផ្ទះ​៤ថ្ងៃ​ ក្លាយ​ជា​សព​ដង្កូវ​ចោះ​

ស្ត្រី​ប្តី​លែង​ដើរ​បាត់​ពី​ផ្ទះ​៤ថ្ងៃ​ ក្លាយ​ជា​សព​ដង្កូវ​ចោះ​

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីមេម៉ាយមានសតិមិនប្រក្រតីម្នាក់ បានដើរចេញបាត់ពីផ្ទះអស់រយៈ ពេល៤ថ្ងៃ ស្រាប់តែត្រូវបានគេប្រទះឃើញ ដេកស្លាប់យ៉ាងអាណោចអាធ័ម នៅលើចិញ្ចើម ផ្លូវរហូតដល់មានសភាពហើមស្អុយ និងត្រូវ ដង្កូវចោះទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិត ក្នុងភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច។

សពស្ត្រីរងគ្រោះ មានឈ្មោះឃឹម នើង ហៅឃ្នើង អាយុ៤៦ឆ្នាំ ជាមនុស្សមានសតិមិន ប្រក្រតី រស់នៅភូមិព្រៃប្ញស្សី ឃុំជាំសង្កែ ស្រុក ភ្នំស្រួច។

តាមសម្តីបុរសឈ្មោះឃឹម ខុន អាយុ ៣៤ឆ្នាំ ត្រូវជាប្អូនប្រុសរបស់ស្ត្រីរងគ្រោះ បាន រៀបរាប់ប្រាប់ថា បងស្រីរបស់គាត់ (ស្ត្រីរង- គ្រោះ) ធ្លាប់មានប្តី និងមានកូនចំនួន២នាក់ ក្នុង បន្ទុក ប៉ុន្តែក្រោយមកប្តីរបស់គាត់ ក៏បានលែង- លះទុកឱ្យគាត់រស់នៅជាស្រីមេម៉ាយអស់រយៈ ពេលរាប់ឆ្នាំមកហើយ។ តាំងពីប្តីលែងលះមក បងស្រីរបស់គាត់ម្នាក់នេះ បានធ្លាក់ខ្លួនក្លាយ ជាមនុស្សមានសតិមិនប្រក្រតី និងតែងដើរហើរ ចោលផ្ទះជាញឹកញាប់ ធ្វើឱ្យក្រុមគ្រួសារលំបាក តាមមើលថែយ៉ាងខ្លាំង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានបាត់ចេញពីផ្ទះអស់រយៈ ពេល៤ថ្ងៃ មិនដឹងជាដើរទៅដល់ណា ហើយ ទោះក្រុមគ្រួសារដើរតាមស្វែងរកយ៉ាងណា ក៏ មិនឃើញសោះ។ ស្រាប់តែមកដល់ព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក៏មានគេប្រទះឃើញ សពស្ត្រីម្នាក់ ដេកស្លាប់ហើមស្អុយនៅចិញ្ចើម ផ្លូវជាតិ ទើបក្រុមគ្រួសារប្រញាប់ទៅមើល ក៏ ស្គាល់ច្បាស់ថា ពិតជាស្ត្រីរងគ្រោះដែលបាត់ខ្លួន ចេញពីផ្ទះ អស់រយៈពេល៤ថ្ងៃប្រាកដមែន។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយ ពីទទួលបានសេចក្តីរាយការណ៍ថា មានសពនៅ លើចិញ្ចើមផ្លូវជាតិលេខ៤ សមត្ថកិច្ចបានចុះ ពិនិត្យដល់ទីតាំងកើតហេតុនិងបានប្រទះឃើញ ថា សពមានសភាពហើមស្អុយរលួយ និងមាន ដង្កូវចោះទៅហើយ។

តាមការសន្និដ្ឋានរបស់សម្ថកិច្ចជនរងគ្រោះ បានស្លាប់ដោយសារតែខ្យល់គរ ឬដាច់បាយ ដោយសារតែជនរងគ្រោះជាមនុស្សមានសតិ មិនប្រក្រតី ទើបចេះតែដើរដាច់សង្វែងដោយ គ្មានគោលដៅ រហូតដល់ខ្យល់គរស្លាប់តែម្តង ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះ ទេ។

សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅឋាន ដើម្បី រៀបចំធ្វើបុណ្យ តាមប្រពៃណី”៕

អ៊ុំ ណូន

RELATED ARTICLES