Monday, December 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទេរអ្នកទោស២០០នាក់ ពីកំពង់ស្ពឺ ទៅពោធិ៍សាត់

ផ្ទេរអ្នកទោស២០០នាក់ ពីកំពង់ស្ពឺ ទៅពោធិ៍សាត់

ខេត្តកំពង់ស្ពី ៖ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ធ ប្រធាននាយក ដ្ឋានសន្តិសុខពន្ធនាគារ បានចុះបញ្ជាផ្ទាល់ក្នុងការផ្ទេរទណ្ឌិត ចំនួន២០០នាក់ ពីពន្ធនាគារខេត្តកំពង់ស្ពឺ ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ខេត្តពោធិ៍សាត់ ដើម្បីរំដោះភាពចង្អៀតណែន។

ដោយសារតែមានភាពចង្អៀតនៅក្នុងមន្ទីរឃុំឃាំង ទើបអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ បានធ្វើការផ្ទេរនិងដឹកជញ្ជូនជនជាប់ឃុំ ចំនួន២០០ នាក់ ពីពន្ធនាគារខេត្តកំពង់ស្ពឺ ដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ស្ថិតក្នុងខេត្តពោធិ៍សាត់ ដើម្បីរំដោះភាពចង្អៀតណែន។

ជុំវិញការផ្ទេរទណ្ឌិតនេះ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ ថ្នាក់របស់ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំ ចំនួន១៩៨នាក់ ពីពន្ធនាគារខេត្តស្វាយរៀង ដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ស្ថិតក្នុងភូមិព្រះផ្តៅ ឃុំត្រពងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីរំដោះភាពចង្អៀតណែន៕

RELATED ARTICLES