Monday, December 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រា.../បហាងតែ ជក់ថ្នាំញៀន វ៉ៃ---/ខ្នោះ៩៣នាក់ ថ្នាំញៀន៤០០កញ្ចប់

 បង្ក្រា…/បហាងតែ ជក់ថ្នាំញៀន វ៉ៃ—/ខ្នោះ៩៣នាក់ ថ្នាំញៀន៤០០កញ្ចប់

ភ្នំពេញ ៖ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការឆក់បង្ក្រាបទីតាំងប្រើប្រាស់ប្រាស់គ្រឿងញៀន ១កន្លែង ដោយជ្រកក្រោមស្លាកយីហោភោជនីយដ្ឋាន ដោយក្នុងនោះកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាជនជាតិខ្មែរ ចិន និងវៀតណាម ប្រមាណជិត១០០នាក់ ព្រមទាំងដកហូតបានថ្នាំញៀន ជាង៤០០កញ្ចប់។

ប្រតិបត្តិការបង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចទីតាំងភោជនីយដ្ឋាន «ហាងតែ» ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយមូលដ្ឋានអាវុធខណ្ឌជ្រោយចង្វា បានឆ្មក់បង្ក្រាបទីតាំងប្រើប្រាស់ប្រាស់គ្រឿងញៀន មួយកន្លែង ជ្រកក្រោមស្លាកភោជនីយដ្ឋាន «ហាងតែ» ស្ថិតក្នុងព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនជាតិខ្មែរ ចិន វៀតណាម សរុប៩៣នាក់ (ស្រី៤៩នាក់) ព្រមជាមួយថ្នាំញៀនចម្រុះ ជាង៤០០កញ្ចប់ បំពង់ខ្យល់ ជាង១០០បំពង់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។

ការឆ្មក់បង្ក្រាបទីតាំងប្រើប្រាស់ប្រាស់គ្រឿងញៀននេះ ដោយអនុវត្តតាមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោកប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ។

ករណីនេះ បច្ចុប្បន្នកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនីតិវិធី៕

RELATED ARTICLES