Monday, December 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតៃកុងឡាន ចោ.../ទក្រុមហ៊ុនយកភាស៊ីរថយន្ត ទារថ្លៃលើស

តៃកុងឡាន ចោ…/ទក្រុមហ៊ុនយកភាស៊ីរថយន្ត ទារថ្លៃលើស

ខេត្តកោះកុង ៖ តំណាងក្រុមហ៊ុនយកភាស៊ីរថយន្តតាមបណ្តោយផ្លូវជាតិលេខ៤៨ ចំណុចស្ថានីយប្រេងឥន្ទនៈតេលា ក្រុងខេមភូមិន្ទ ខេត្តកោះកុង បានចេញមកអះអាងថា ខ្លួនយកការបង់ថ្លៃភាស៊ីរថយន្តទៅតាមសៀវភៅបន្ទុកកំណត់ប៉ុណ្ណោះ មិនដូចការចោទប្រកាន់ពីអ្នក បើកបររថយន្តមួយចំនួនឡើយ។

ការបកស្រាយពន្យល់របស់តំណាងក្រុមហ៊ុនយកភាស៊ីនេះ ធ្វើឡើងក្រោយគេសង្កេតឃើញមានការបង្ហោះលើបណ្តាញសង្គម Tik Tok ករណីប៉ះសម្តីគ្នារឿងថ្លៃភាស៊ីនេះ កាលពីប៉ុន្មានថ្ងៃមុន។

លោកប៊ី សុទ្ធី តំណាងក្រុមហ៊ុនយកភាស៊ីរថយន្តប្រចាំខេត្តកោះកុង គូសបញ្ជាក់ល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ថា តម្លៃភាស៊ីដែល អ្នកបើកបរ ឈ្មោះសុភ័ក្ត្រ គឺ២៥០០០រៀល ព្រោះរថយន្តដឹកទំនិញមានចែងក្នុងសៀវភៅស្រាប់ ប៉ុន្តែលោកយកតែ២០០០០រៀលទេ ហើយ ឈ្មោះ សុភ័ក្ត្រឱ្យ១៥០០០រៀល ខុសនឹងតម្លៃក្នុងសៀវភៅបន្ទុកកំណត់មិនអាចទទួលបានរហូតដល់ប៉ះសម្តីគ្នាតែម្តង។

លោកប៊ី សុទ្ធី បន្តថា ឃើញថាដូច្នេះលោកក៏អនុញ្ញាតឱ្យរថយន្តដឹកដែកនេះចូលទៅក្រុងខេរមភូមិន្ទ ដើម្បីលើកទំនិញនៅទីតាំងដែលដឹក ឱ្យគេ លុះចាំពេលត្រឡប់មកវិញចូលមកបង់ភាស៊ី ហើយដល់ពេលរថយន្តឈ្មោះសុ ភ័ក្ត្រត្រឡប់មកវិញ មិនបានចូលបង់នោះថែមទាំងបើកបរក្នុង ល្បឿនលឿន ទើបមានតាមសួរនាំរហូតដល់ប៉ះ សម្តីគ្នាបង្ហោះលើកបណ្តាញសង្គម។

តំណាងក្រុមហ៊ុនយកភាស៊ីរថយន្តដដែលអះអាងថា គោលបំណងរបស់អ្នកបើកបរឈ្មោះសុភ័ក្ត្រ ជាចេតនាមិន ល្អនោះទេ ករណីកើតទុក្ខ មិនសុខចិត្តគួរនិយាយគ្នាឱ្យបានស្រួលបួល មិនមែនបើកបរប្រុងបុកមនុស្សឡើយ។ ម៉្យាងទៀត ចំណតរបស់លោកក៏មានទីតាំងសម្រាប់ស្នាក់នៅ កន្លែងលាងរថយន្តដាក់ទឹក ត្រឹមត្រូវមិនដូចការ ចោទប្រកាន់តាម Tik Tok ឡើយ។

យោងតាមគណនី Tik Tok ឈ្មោះសុភ័ក្ត្រ ជាអ្នកបើកបររថយន្តដឹកដែក បង្ហោះតាមបណ្តាញសង្គម ចោទប្រ កាន់ថា ខាងក្រុមហ៊ុន ភាស៊ីយកថ្លៃចំនួន២ម៉ឺនរៀលចំពោះការបង់ភាស៊ី ដោយតម្លៃនេះថ្លៃខុសពីចំណតនៅខេត្តបាត់ដំបង ដូច្នេះលោកសុំឱ្យតែ១ម៉ឺន៥ពាន់រៀលប៉ុណ្ណោះ ខាងភាស៊ីនិយាយថាមិនយកទេ។

អ្នកបើកបរឈ្មោះសុភ័ក្ត្រ បន្តថា ពេលត្រឡប់មកពីដាក់ទំនិញនៅក្រុងខេមរភូមិន្ទ មិនមែនលោកមិនឱ្យលុយបង់ភាស៊ី ប៉ុន្តែដោយសារ ឡានលោកចុះចំណោតផ្លូវក្រឡុកត្រង់មានអ្នកយកភាស៊ីឈរបាំងមុខ ទើបលោកមិនឈប់។

លោកកែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា ចំពោះម្ចាស់រថយន្តដែលចោទប្រកាន់ទៅលើម្ចាស់ក្រុមហ៊ុន ម្ចាស់ ចំណតយកភាស៊ីចំនួន២ម៉ឺនរៀលក្នុងការចូលបង់ភាស៊ីថ្លៃខុសពីខេត្តផ្សេងឬលើសពីសៀវភៅបន្ទុក។ លោកបានបញ្ជាក់ថា តំណាងក្រុមហ៊ុនយក ភាស៊ី គឺគាត់អនុវត្តក្រឹត្យក្រមរបស់ក្រសួងក្នុងសៀវភៅបន្ទុក មិនមែនគាត់កំណត់យកដោយចិត្តខ្លួនឯងគាត់នោះទេ បើម្ចាស់ក្រុមហ៊ុនបេនយក ភាស៊ីយកហួសកំណត់លើសពីសៀវភៅបន្ទុកនោះ ទើបម្ចាស់ចំណតយកភាស៊ីខុសហើយត្រូវតែទទួលខុសច្បាប់ ប៉ុន្តែម្ចាស់ចំណតយកភាស៊ីគាត់ អនុវត្តត្រឹមត្រូវនៅគោលការនៃសៀវភៅបន្ទុក។

លោកបានបញ្ជាក់ថា ម្ចាស់រថយន្តគាត់មិនយល់ពីការគោលការណ៍មិនមើលការអនុវត្តច្បាប់នៅក្នុងសៀវភៅបន្ទុក ចេះរករឿងម្ចាស់ ចំណត ក្នុងសៀវភៅបន្ទុកបានចែកច្បាស់ការបង់ថ្លៃភាស៊ីប៉ុន្មាន ចំពោះរថយន្តប្រភេទណាបង់ថ្លៃប៉ុន្មានរថយន្តប្រភេទណាមិនត្រូវបង់។ បើម្ចាស់ រថយន្តប្រកបអាជីវកម្មដឹកជញ្ជូនមិនពេញចិត្ត នៅចំណុចណាមួយអាចមកជួបសាមីមន្ទីរណាមួយដែលជាប់ពាក់ព័ន្ធ ឬក៏រដ្ឋបាលខេត្ត មិនត្រូវ ឈ្លោះប្រកែកគ្នានៅលើកដងផ្លូវសាធារណៈទេ ប្រទេសមានច្បាប់។

ចំណែកលោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង បាននិយាយថា ចំពោះបញ្ហាខាងលើនេះការ ឈ្លោះប្រ កែកគ្នាចំពោះម្ចាស់ចំណត យកភាស៊ី និងម្ចាស់រថយន្តដែលធ្វើ អាជីវកម្មដឹកជញ្ជូន រដ្ឋបាលខេត្តគណៈ កម្មការខេត្ត និងបើកប្រជុំពិភាក្សានៅថ្ងៃច័ន្ទ ដើម្បីរកដំណោះស្រាយ៕

RELATED ARTICLES