Wednesday, July 9, 2025
Homeព័ត៌មានជាតិចេញ​ពី​ផ្សារ​​ទិញ​ម្ហូប ​ចោរ​ឆក់​ទូ​រ​ស័ព្ទ​បាន​សម្រេច

ចេញ​ពី​ផ្សារ​​ទិញ​ម្ហូប ​ចោរ​ឆក់​ទូ​រ​ស័ព្ទ​បាន​សម្រេច

ភ្នំពេញ ៖  នារីម្នាក់ចេញមកពីទិញ​ម្ហូប​ ត្រូវបានចោរឆក់ម្នាក់តាមឆក់ទូរសព្ទ័ដែលដាក់ក្នុងហោប៉ៅខោបានសំរេចហើយជនរងគ្រោះព្យាយាមដេញតាមរហូតដួលរងរបួសរលាត់ដៃជើងខ្លួនឯងហើយហេតុការនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ១០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៧ ត្រង់ចំនុច ផ្លូវ១៩៨៦ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

នារីរងគ្រោះមានឈ្មោះ ជីម សៀវមុី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនិសិត្ស ស្នាក់នៅផ្ទះជួលភូមិភ្នំពេញថ្មី  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្រុកកំណើតភូមិផ្កាស្លា ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង ជនរងគ្រោះជិះម៉ូតូម៉ាក Zoomer Xពណ័ស្វាយ ពាក់ស្លាកលេខ បាត់ដំបង 1Q 9771

តាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបនាងទើបតែមកទិញម្ហូបនៅផ្សារក្រមួនហើយបានជិះម៉ូតូត្រលប់ទៅផ្ទះវិញខណះពេលដែលកំពុងតែធ្វើដំណើរតាមផ្លូវស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបានជិះមកពីក្រោយជនរងគ្រោះហើយបានលូកដៃឆក់យកទូរសព្ទ័ជនរងគ្រោះម៉ាក iPhone 6plus ដែលជនរងគ្រោះដាក់ក្នុងហោប៉ៅខោតែទូរសព្ទ័បានលៀនចេញក្រៅទើបជនសង្ស័យជាចោរឆក់អាចលូកឆក់យកបានសំរេចហើយភ្លាមនោះជនរងគ្រោះបានជិះម៉ូតូដេញតាមជនរងគ្រោះរហូតដល់ផ្លូវ១០០៧ ទើបជនរងគ្រោះដួលរលាត់ដៃជើងហើយចំនែកឯជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ទៅដោយសុវត្ថិភាព

ក្រោយពេលកើតហេតុជនរងគ្រោះបានត្រូវប្រជាជននៅម្ដុំនោះជួយនាំយកទៅលាងរបួសនៅគ្លីនិកនៅជិតនោះនិងបាននាំជនរងគ្រោះយកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មី ដើម្បីកំណត់មុខសញ្ញាជនសង្ស័យដើម្បីស្វែងរកចាប់ខ្លួនយកមកចាត់ការតាមនីតិវិធី ៕  សោល វណ្ណៈ

RELATED ARTICLES