Friday, December 27, 2024
Homeព័ត៌មានជាតិសម្តេច នន្ទ ង៉ែត មហាក្សត្រ ត្រាស់បង្គាប់ តែងតាំង ជា សម្តេចព្រះមហាសង្ឃរាជ

សម្តេច នន្ទ ង៉ែត មហាក្សត្រ ត្រាស់បង្គាប់ តែងតាំង ជា សម្តេចព្រះមហាសង្ឃរាជ

ភ្នំពេញ ៖ សម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ថ្វាយព្រះឋាន: ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ជំនួសសម្តេច ទេព វង្ស អតីតសម្តេចព្រះមហាសង្ឃរាជ ដែលបានចូលព្រះទិវង្គត តបតាមសេចក្តីក្រាបបង្គំទូលថ្វាយពីសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត ១២២៤/១៥៨០ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤  ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ថ្វាយព្រះឋាន: សម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីព្រះរាជក្រឹត្យ ត្រាស់បង្គាប់ថ្វាយព្រះឋាន:ខាងលើ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចេញព្រះរាជក្រឹត្យ ចំនួន ៤ ដាច់ដោយឡែកផ្សេងទៀត ត្រាស់បង្គាប់ ដំឡើងនិងតែងតាំងព្រះឋានៈ ៖

១- សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះរាជាគណៈថ្នាកឯក សម្តេចព្រះសង្ឃនាយករងទី១ ឡើងជាសម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃ នាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។

២- សម្តេចព្រះវ័នតរ័ ណយ ច្រឹក ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ ឡើងជាសម្តេចព្រះពោធិវ័ង្ស សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។

៣- សម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ ឡើងជាសម្តេចព្រះវ័នរ័ត ព្រះរាជាគណថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។

៤- សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ឡើងជាសម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ៕

RELATED ARTICLES