Sunday, January 19, 2025
Homeព័ត៌មានជាតិបើកម៉ូតូដឹក​ប្រពន្ធ ប៉ះ​រ​​ថយន្ត​បត់​ចូល​ប្រលាន​យន្ត​ហោះ របួស​ដាច់​ត្រឹម​ស្មង​ជើង​ស្តាំ

បើកម៉ូតូដឹក​ប្រពន្ធ ប៉ះ​រ​​ថយន្ត​បត់​ចូល​ប្រលាន​យន្ត​ហោះ របួស​ដាច់​ត្រឹម​ស្មង​ជើង​ស្តាំ

ភ្នំពេញ ៖.បុរសជាប្តីរងរបួសដាច់ត្រឹមស្មង​ជើងស្តាំ ចំណែកប្រពន្ធរងរបួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូលឿន គេចមិនផុតពារថយន្តកាម៊រីបាឡែន មួយគ្រឿងកំពុងបត់ឆ្លងចូលប្រលានយន្តហោះ កាលពីវេលាម៉ោង២១និង៤០នាទីយប់ថ្ងៃទី ១៩ ខែ កុម្ភះ ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី មុខច្រកចូលប្រលានថ្មី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
តាមសាក្សីពីកន្លែងកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកាម៊រីបាឡែនពណ៍សពាក់ស្លាក លេខភ្នំពេញ 2AC-6108 មានដឹកភ្ញៀវជាជនជាតិម្នាក់នៅខាងក្រោយ បើកទិសដៅពីកើត ទីលិចខណះមកដល់ចំណុចស្តុបមុខប្រលានយន្តច្រកចូលថ្មីតែរថយន្តមិនបានបត់ទេ ក៏ហួសទៅមុខបន្តិចស្រាប់តែរថយន្តបត់ ដើម្បីចូលក្នុងប្រលាន ភ្លាមនោះក៏មានម៉ូតូ របស់ជនរងគ្រោះជិះ២នាក់ប្តីប្រពន្ធ ម៉ាកហុងដារឌ្រីមសង់សេ១២៥ ពណ៍ខ្មៅស៊េរី០១៦ ពាក់ស្លាកលេខ 1FO-8268ជិះស្របទិសគ្នាមកពីក្រោយយ៉ាងលឿនវ៉ាកអ៊ឺនិងរថយន្ត ប៉ុន្តែម៉ូតូប្រឹងគេចដែរតែគេចមិនផុត បានជ្រុលទៅពារនិងកាងខាងមុខរថយន្តបាឡែនបណ្តាល អោយជើងជនរងគ្រោះបុកជាមួយដែកកាងខាងឆ្វេងនោះដាច់ត្រឹមស្មងជើង ធ្លាក់ជើងដែលដាច់ នៅក្រោមរថយន្តមើលទៅគួរអោយញញើត ចំណែកជនរងគ្រោះ២នាក់ខ្ទាតជាង១០ ម៉ែត្រពីរថយន្តរងរបួសធ្ងន់ ភ្លាមនោះក៏មានប្រជាពលរដ្ឋជួយស្ទាក់រថយន្តជាប់ព្រមទាំងឃាត់អ្នក បើកបរបានផងដែរ។

ក្រោយកើតហេតុភ្លាម រថយន្តក្លីនិកឯកជនរស្មីបានមកដឹកជនរងគ្រោះយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូរងគ្រោះនិងរថយន្តត្រូវបានសមត្ថកិច្ចមូល ដ្ធាននិងជំនាញចរាចរណ៍ខណ្ឌសហការគ្នាប្រគល់អោយជំនាញចរាចរណ៍ក្រុងមកវាស់វែងយកទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES