ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធនិងករណីជួញដូរថ្នាំញៀនត្រូវបានសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលទំនប់ទឹកឃាត់ខ្លួនបាន២នាក់ភ្លាមៗ។
ហេតុការណ៍បានកើតកាលពីវេលាម៉ោង១១នឹង៣៥នាទីយប់ថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០១៧ត្រង់
ចំនុចភូមិ ផ្អេ ផ្លូវ លេខ៤៣៤សង្កាត់ទំនប់ទឹកខណ្ឌចំការមន។
ជនសង្ស័យទី១មានឈ្មោះស៊យចេកភេទប្រុសអាយុ៣៥ឆ្នាំមានមុខរបរកម្មករ សំណង់ស្នាក៉នៅផ្ទះជួលផ្លូវលេខ ៤៣៤សង្កាត់ ទំនប់ទឹកខណ្ដចំការមនមានស្រុកកំណើតស្រុកពាមរក៍ខេត្តព្រៃវែង។
មានប្រពន្ធឈ្មោះសុខលីដាភេទស្រីអាយុ២៩ឆ្នាំមុខរបរកម្មកររោងកាត់ដេរស្នាក់នៅផ្ទះជួលខាងលើមានស្រុកកំណើតសង្កាត់បឹងកេងកងខណ្ឌចំការមនមានកូនចំនួន២នាក់ប្រុស១នាក់និងស្រី១នាក់។
ជនសង្ស័យទី២មានឈ្មោះខ្មៅហ៊នភេទប្រុសអាយុ៣២ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅភូមិផ្អេផ្លូវលេខ៤៣៤សង្កាត់ទំនប់ទឹកខណ្ឌចំការមនមានស្រុកកំណើតនៅភ្នំពេញ។
តាមប្រភពព៍ត័មានពីប្រពន្ធជនសង្ស័យបានអោយដឹងថាមុនពេលកើតហេតុប្តីគាត់បានផឹកស្រាថ្នាំជាមួយបងប្អូននិងពូរបស់គាត់មានគ្នា៤នាក់ ហើយរៀងស្រវឹងស្រាផងភ្លាមៗនោះមានបុរស២នាក់ បានដើរសំដៅរកប្តីគាត់ហើយបានសួថាមានអីវ៉ាន់លក់ឬអត់ ប្រពន្ធជនសង្ស័យបានឆ្លើយ តបវិញថាអត់មានអីវ៉ាន់ទេ បន្តិចក្រោយមកឈ្មោះខ្មៅហ៊នបានឮសូរក៍ដើរមករកជនសង្ស័យ ឈ្មោះស៊យចេកហើយបុរស២នាក់ហុចលុយចំនួន៦ម៊ឺុនរៀលអោយទៅឈ្មោះចេកភ្លាមនោះដែរជនសង្ស័យខ្មៅហ៊នទាលុយពីចេកដើរមករកទិញថ្នាំញៀននៅក្រោមស្ពានអាកាសស្ទឹងមានជ័យ។
តាមចំលើយសារភាពពីជនសង្ស័យឈ្មោះខ្មៅហ៊នបានអោយដឹងថាខ្លួនពិតជាបានទទួលលុយពីឺឈ្មោះចេកពិតប្រាកដមែនហើយយកលុយពីដៃគាត់ទៅទិញថ្នាំញៀននៅឯស្ពានអាកាស ស្ទឹងមាន ជ័យប្រហែលមួយម៉ោងទើបរូបគេបានវិលមកកន្លែងដើមហើយក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
តាមប្រភពពីសមត្ថកិច្ចបានប៉ុស្តិ៍បានអោយដឹងថាមុនទៅឈានដល់ការឃាត់ខ្លួននោះប្រជាពលរដ្ឋបានរាយការណ៍ជូនបុស្តិ៍ុយើងប្រទះឃើញករណីជួញដូរថ្នាំញៀនហើយបានឈានទៅដល់ការឃាត់ខ្លួនទាំង២នាក់ផងដែរនៅក្នុងនោះបានដកហូតបានថ្នាំញៀនមួយកញ្ចប់តូចតំលៃ៦ម៊ឺុនរៀល។
ក្រោយពេលការឃាត់ខ្លួនភ្លាមៗបានយកមកសាកសួរនៅប៉ុស្តិ៍ទំនប់ទឹករួចបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការតាមផ្លូវច្បាប់បន្តទៀត៕ នូ ផាន់ណា