ភ្នំពេញ ៖ រយៈពេលប៉ុន្មានថ្ងៃក្នុងដើមខែធ្នូ ឆ្នាំ២០២៤នេះ ដោយមានបទបញ្ជាម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំ ពេញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងអាវុធហត្ថតាមបណ្តាមូលដ្ឋានខណ្ឌទាំង១៤ បានចុះបង្ក្រា បនិងទប់ស្កាត់ក្រុមក្មេងទំនើង នៅតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាប់ជាប្រចាំ ដូចភ្លៀងរលឹម។
អាវុធហត្ថរាជធានីភ្នំពេញ បានចាត់វិធានការអប់រំលើក្មេងទំនើង សរុប៨៧នាក់ ដែលបានប្រមូលផ្តុំគ្នាកណ្តាលអធ្រាត្រ មិនចូលផ្ទះ ផឹកស្រា ជក់បារីអេឡិចត្រូនិកនៅទីសាធារណៈយ៉ាងអនាធិបតេយ្យ។
ក្នុងនោះមានក្មេងទំនើង ៣នាក់ ដែលធ្លាប់ជាសមាជិកក្រុមក្មេងទំនើង Team98 តែដោយសមត្ថកិច្ចតាមចាប់ Team98 ពេក ក៏បានបំបែកក្រុម និងប្តូរឈ្មោះមកជា Team មុខព្រលាន វិញ តែចុងក្រោយត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល ធ្វើការឃាត់ខ្លួន និងយកមកអប់រំ តាមវិធានការរដ្ឋបាល។
ក្រុមនេះមានប្រវត្តិធ្លាប់ពាក់ព័ន្ធនឹងជម្លោះដេញវាយគ្នាជាមួយក្រុមទំនើងផ្សេងទៀត ជាច្រើនលើក ជាពិសេសសមាជិកមួយចំនួនធ្លាប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការទៀតផង៕