ភ្នំពេញ៖សួស វីសា និងប្ដីនាងលោកថមមី បានផ្ទុះកំហឹងរួមគ្នាខឹងកូនចៅខ្លួនដែលក្បត់ដោយអះអាងថាពួកគេទាំងពីរនាក់ប្ដីប្រពន្ធបាត់លុយសរុបអស់ចំនួន៦០០០ដុល្លារ ដោយសារតែគណនេយ្យខ្លួនគេបន្លំQR កូដបាញ់លុយចូលកុងកូនចៅចោរ អត់ចូលកុងក្រុមហ៊ុន ។យ៉ាងណាវីសា និងប្ដីនៅទុកមុខមាត់ខ្លះឲ្យអតីតកូនចៅនោះដោយមិនទាន់បញ្ចេញឬបង្ហោះមុខបុគ្គលិកមិនស្មោះត្រង់នោះជាសាធារណៈឡើយ បើទោះជាប្ដីប្រពន្ធតារា១គូនេះអះអាងថាមានភស្ដុតាងគ្រប់គ្រាន់ សម្រាប់ដាក់បន្ទុកក្ដី។ប៉ុន្ដែទាំងវីសា និងថមមី រក្សារជំហថាមិនអាចលើកលែងទោសឲ្យបុគ្គលនោះបានទេ គឺត្រូវតែឲ្យច្បាប់ចាត់ការ ដើម្បីកុំឲ្យបុគ្គលិកផ្សេងទៀតយកគំរូរតាម ទោះកូនចៅចាស់នោះបានដឹងកំហុស និងសុំទោសនាងនិងប្ដីហើយក៍ដោយ។ ។តែរឿងដែលវីសា និងប្ដីឈឺចាប់នោះត្រង់ថាពួកគេស្រលាញ់បុគ្គលិកនោះដូចជាសាច់ញាត្តិទៅញាំអាហារជាមួយគ្នា និងធ្លាប់ជួយលុយកាក់ទៀតផង ប៉ុន្ដែលទ្ធផលបែជារងគ្រោះព្រោះដូចចិញ្ចឹមចោរទុកនៅក្បែខ្លួន ទៅវិញ ។វីសា បានព្រមានកាលពីថ្ងៃទី១៥ ខែធ្នូថាបើមិនយកលុយ6ពាន់ដុល្លារ និងទូរស័ព្ទក្រុមហ៊ុន សងនាងវិញទេ នោះកូនចៅចោរនោះអាចប្រឈមនឹងជាប់ពន្ធនាគារតាមផ្លូវច្បាប់ ហើយនាងនឹងបញ្ចេញរូបជាសាធារណៈ ដោយទុកពេលឲ្យតែ២៤ម៉ោង ប៉ុណ្ណោះ ។
សួស វីសា បាននិយាយព្រមានកូនចៅដែលលួចលុយខ្លួននោះថា«លួចលុយខ្ញុំអ្ហែងមានឈ្មោះជាចោរហើយ ចឹងគ្មានសិទ្ធិតវ៉ាទេ នេះខ្ញុំចង់បានតែលុយអ្ហែង លួចនោះមកវិញទេ ប្រយ័ត្នតែខ្ញុំមិនចង់បាន សូម្បីមួយរៀលមកវិញនោះ ពេលនោះអ្ហែងប្ដូរព័ណបាយសម្រាប់ហូបហើយ។ ទុកពេលឲ្យ២៤ម៉ោង ត្រូវយកទូរស័ព្ទដែលនាងយកទៅមកសងក្រុមហ៊ុនវិញ បើមិនអីចឹងទេ ស្អីក៍ខ្ញុំលែងចង់បានមកវិញដែរ គឺសុំតែដាក់ពាក្យប្ដឹងទៅតាមផ្លូវច្បាប់ ឲ្យនាងបានល្បីឲ្យគេស្គាល់មុខគ្រប់គ្នា កុំឈ្លើយ» ។
សួស វីសា និងប្ដីនាងលោកឧកញ៉ាប៊ុនថុល ប៊ុនថង ហៅថមមី បន្ធូដៃពីអាជីពសិល្បៈដូចគ្នាមករកស៊ីOnline ហើយជាញឹកញាប់គេឃើញប្ដីនាងតែងខ្លួនជាភេទទី៣ ដើម្បីឲ្យបានViews ច្រើនទៀតផង តែដឹងអីអតិថិជនដែលទិញអ៊ឺវ៉ាន់ពួកគេបែជាបាញ់លុយឲ្យកូនចៅទៅវិញ ទើបនាំឲ្យវីសា ដែលកំពុងពពោះកូនប្រុសជាង៥ខែនេះឆេះដុំរហូតពឹងអ្នកច្បាប់អន្ដរាគមន៍ ។ប៉ុន្ដែគេជឿថាលុយ៦០០០ដុល្លារ មិនជាបញ្ហាសម្រាប់វីសា ឡើយ តែរឿងដែលពួកគេឈឺចាប់ដោយសារតែទាំងរូបនាងនិងប្ដីសុទ្ធតែអះអាងថាខ្លួនជាមេល្អ ស្រលាញ់កូនចៅណាស់ និងមិនដែលមើលនិងភ្នែកចំពោះកូនចៅល្អទេ ទើបចេះតែជួយលុយកាក់បន្ថែមពីលើប្រាក់ខែ តែដឹងអីនៅតែមានបុគ្គលិកក្បត់ថៅកែប្រុសស្រីទាំងពីរដដែល ។
លោកថមមី ក្រោយអស់៦ពាន់ដុល្លារថ្លែងដោយដាស់តឿនកូនចៅរបស់លោកថា«មានមេល្អហើយ មិនចេះថែរក្សា បែជាហ៊ានថ្លើមធំ ក្បត់និងប្រើទង្វើថោកទាប លួចលុយក្រុមហ៊ុនទៅវិញ អំពើអាក្រក់ វាមិនអាចលាក់បានទេ » ។ចំណែកវីសា បន្ថែមពីលើប្ដីថា«ទុកជាមេរៀន តែក៍ត្រូវឲ្យម្នាក់នោះទទួលគ្រប់យ៉ាង ដែលគាត់បានសាង » ។
សួស វីសា -ថមមី ចាប់ដៃគ្នាជាង៥ឆ្នាំ មានកូនស្រី១អាយុជាង៤ឆ្នាំ ឈ្មោះជេននី ហើយវីសា ត្រៀមសម្រាលកូនប្រុសទី២នាអំឡុងខែមីនា ឆ្នាំ២០២៥ ខាងមុខ។វីសា បានផ្អាកឡើងច្រៀងConcerts ពេញ១រដូវក្ដៅ២០២៤-២០២៥ នេះតែម្ដងតែនាងនៅតែអាចរកលុយបានពីការលក់ផលិតផលតាមOnline ។តារាហង្សមាសរូបនេះអាចបាត់ខ្លួនពីឆាកតន្រ្ដីយ៉ាងហោចណាស់ក៍១ឆ្នាំដែរ ពោលគឺនៅចុងឆ្នាំ២០២៥ ទើបវិលមកស្ដារឈ្មោះឡើងវិញ ហេតុនេះអាជីពសិល្បៈរបស់នាងអាចប្រឈមនៅទ្រឹង ដូចតារាផ្សេងៗទៀត ដែលមានប្ដីនិងកូនហើយដែរ ។ប៉ុន្ដែយ៉ាងណាការរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំជារឿងចាំបាច់ ហេតុនេះហើយវីសា ក៍ដូចជាឱក សុគន្ធកញ្ញា ដែរមិនអាច ព្រោះតែចង់ល្បី មិនហ៊ានយកកូននោះទេ ។
ក្រៅពីសួស វីសា តារាដែលធ្លាប់ប៉ះកូនចៅក្រពើក៍មានអតីតពីធីការិនីPNN នាងជីមមី ម្នាក់ទៀតដែរ ដែលរកស៊ីលក់Online ដូចគ្នា ហើយត្រូវកូនចៅកិបកេងលុយកាក់រហូតដល់ជីមមី ហែកកេរ្ដិ៍បុគ្គលរូបនោះពេញបណ្ដាញសង្គមទៀតផង ។តែសម្រាប់វីសា ដែលក្ដៅចិត្តជាងជីមមី ទៅទៀតនោះដោយសារតែពេលនេះនាងពោះធំច្រៀងរកលុយមិនកើត មានតែពឹងលើការលក់Online ហេតុនេះហើយបានជានាងមិនអាចទ្រាំបានចំពោះបុគ្គលិកខ្លួនដែលឆ្លៀតពេលនាងមានផ្ទៃពោះហើយគេហ៊ានលួចលុយក្រុមហ៊ុនអស់ដល់ទៅ6K បែបនេះបានឡើយ ៕