កោះកុង៖ លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងបានទូរទាំងប្រទេសបានចំនួន១០,០៨១ករណី ឃាត់ខ្លួនមនុស្សពាក់ព័ន្ធបានសម្រេចចំនួន ២៥,៥២២នាក់ ក្នុងនោះមាន (ស្រី១៩៨១នាក់)។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

ករណីធំៗជាច្រើនកន្លងមកមានក្នុងខេត្តស្វាយរៀង, ស្ទឹងត្រែង, ព្រះសីហនុ និងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចគ្រប់ជំនាញតាមប្រមាញ់ជាបន្តបន្ទាប់នឹងមិនឱ្យរំលងឡើយ ហើយសម្រាប់ករណីធំមួយដែរគឺត្រូវបានកងកម្លាំងរបស់ខេត្តកោះកុងបានរួមគ្នាជាច្រើនក្រុម បានបង្ក្រាបករណីជួញដូរនិងដឹកជញ្ជូនចេញចូលប្រទេសកម្ពុជាក្នុងទំហំតោន។

យោងតាមរបាយការណ៍របស់សម្ថកិច្ចបានបង្ហាញឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កងកម្លាំងជើងទឹកខេត្តកោះកុងបានឆែកឆេរទូកមួយមានការសង្ស័យក៏រកឃើញការដឹកជញ្ជូនគ្រឿងញៀនដ៏ច្រើនចេញពីផែសមុទ្រកោះកុង ឃាត់ខ្លួនបាន៥នាក់ទើបសមត្ថកិច្ចប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបដល់ទីតាំងឃ្លាំងស្ទុកសារធាតុញៀន និងបានចុះឆែកឆេរនៅឃ្លាំង ភូមិ៣ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ រកឃើញសារ ធាតុញៀនយ៉ាងច្រើនសន្ធឹកកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ សមត្ថកិច្ចបានកសាងសំណុះរឿងនេះបញ្ជូន ឡើងមកតុលាការ ដោយបានឃាត់ខ្លួនអ្នកយាមឃ្លាំង,អ្នកដឹកជញ្ជូននិងមេខ្លោងជួញដូរ សរុបមានមនុ ស្សចំនួន៩នាក់ ដើម្បីបើកការស៊ើបអង្កេតបន្ត ហើយសារធាតុគ្រឿញៀនដែលរកឃើញសរុបមានចំនួន ៤,៤៨២,៦១១ ក្រោម (៤តោន ៤៨២គីឡូនិង៦១១ក្រាម)។

ករណីគ្រឿងញៀនដ៏ធំទំហំជិត៥តោនរក្សារទុកក្នុងទឹកខេត្តកោះកុងនិងដឹកជញ្ជូនចេញតាមមាត់សមុទ្រកោះកុង សមត្ថកិច្ចរកឃើញមេខ្លោងជួញដូរចំពោះប្រតិបត្តិការណ៍មួយនេះគឺឈ្មោះ ជី មករា ភេទប្រុស ជនជាតិខ្មែរ ជាអតីតកម្មការទូកនេសាទរបស់ថៃ ហើយវិលមកកោះកុងដើម្បីធ្វើការងាររៀបចំស្ទុកនិងចែកចាយសារធាតុញៀនទាំងអស់នេះតាមផ្លូវសមុទ្រ។
+វត្ថុតាងសារធាតុញៀនសមត្ថកិច្ចរកឃើញសរុបមានដូចជា៖
-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់៤០៧១១១៧ក្រាម (៤តោន ៧១គីឡូ និង១១៧ក្រាម) ១ ២.គ្រឿងញៀនប្រភេទកេតាមីន (Ketamine) ៤១១៤៩៤ក្រាម (៤១១គីឡូ ៤៩៤ក្រាម)
-វត្ថុតាងគ្រឿងញៀនចាប់យកសរុបទម្ងន់ ៤៤៨២៦១១ក្រាម (៤តោន ៤៨២គីឡូ និង៦១១ក្រាម)
-វត្ថុតាងគ្រឿងញៀន ដែលចាប់យកខាងលើបានរក្សារទុកនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្នុងបន្ទប់ឃ្មុំរបេបិទជិត ដោយមានគណៈកម្មកា ចូលរួមបិទសៀល បន្ទប់យ៉ាងត្រឹមត្រូវ ។
-ជនសង្ស័យខាងលើទាំង៩នាក់ មិនមានផ្ទុកសារធាតុញៀនក្នុងទឹកនោម (អវិជ្ជមាន) ។

+សម្ភារៈចាប់យកសរុប
1. ទូកនេសាទ០១គ្រឿង លេខស្លាកលេខ កក៦.០៥៨៣
2. រថយន្ត០៣គ្រឿង៖
a. ម៉ាក តូយ៉ូតាតាកូម៉ា (Toyota Tacoma) ពណ៌ទឹកប្រាក់ ពាក់ស្លាលេខ ភ្នំពេញ 2BZ-3560
២. ម៉ាក តូយ៉ូតាតាកូម៉ា (Toyota Tacoma) ពណ៌ទឹកប្រាក់ ពាក់ស្លាលេខ ព្រះសីហនុ 2B-0279
c. ម៉ាក ហួត (FORD Ranger) ពណ៌ទឹកស ពាក់ស្លាលេខ ភ្នំពេញ 2AA-5895
3. ទូរស័ព្ទ១៦គ្រឿង
4. ជញ្ជីង០១គ្រឿង
5. លិខិតឆ្លងដែន០៤ក្បាល (១.របស់ឈ្មោះ ជី មករា និង២. របស់ឈ្មោះ យឿន ពាវ, ៤. របស់ឈ្មោះ សឿន រិទ្ធី)
6. អត្តសញ្ញាណប័ណ្ណ០៨សន្លឹក (១.របស់ឈ្មោះ ជី មករា ២. របស់ឈ្មោះ យឿន សុខុន, ៣.របស់ ឈ្មោះ សឿន រិទ្ធី, ៤.របស់ឈ្មោះ អៀន ប៉ិច, ៥.របស់ឈ្មោះ យន់ សារ៉េម, ៦.របស់ឈ្មោះ ប៉ិវ ពាវ, ៧.របស់ឈ្មោះ យន សារួន ៨.របស់ឈ្មោះ លន ឡាយ)

ជនជាប់ចោទឈ្មោះ ជី មករា ភេទប្រុស ជនជាតិខ្មែរ បានឆ្លើយសារភាពថា៖ ខ្លួនធ្លាប់រស់នៅប្រទេសថៃ តាំងពីឆ្នាំ២០០០រហូតដល់ ឆ្នាំ២០២៣ នៅក្នុងខេត្តរ៉ាក់យ៉ង ធ្វើការលើទូកនេសាទអូសត្រី ពេលនោះ ចាប់ផ្តើមចេះប្រើ ប្រាស់ គ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ (នៅថៃហៅយ៉ាបា) ក្រោយមកក៏បែកគំនិតលក់ដូរគ្រឿងញៀនបន្ត ប្រភេទមេតំហ្វេតាមីនគ្រាប់ (នៅថៃហៅយ៉ាបា) ក្នុងមួយថង់ចំនួន២០០គ្រាប់ ចំណេញបានប្រហែល ១០០០ បាត ដោយទិញពីថៅកែថៃ ឈ្មោះ ភី (ភាសារថៃហៅថាបង) តែមិនដែលជួបមុខដោយផ្ទាល់ ព្រោះកូន ចៅគាត់យកមកអោយ។ រហូតដល់ឆ្នាំ២០២៤ ថៅកែថៃបានឆាតមកខ្លួនតាមឡាញ (Line) ដោយអោយខ្លួន ទាក់ ទងមកឈ្មោះ យ៉ាវ (បួន បឹង) អោយទទួលធ្វើការងារដឹកជញ្ជូនគ្រឿងញៀន ទៅអោយអ្នក ទិញនៅតាមផ្លូវ សមុទ្រ ដោយ ឈ្មោះយ៉ាវ (បួន បឹង) អោយថ្លៃឈ្នួល៥០០.០០០បាត ក្នុងមួយ លើក។ ឈ្មោះយ៉ាវ (បួន បឹង) បានអោយខ្លួនដើរតួរធ្វើថៅកែ ដឹកជញ្ជូន តាមផ្លូវសមុទ្រដោយគេជាអ្នកបញ្ជាពីចម្ងាយ តាមទូរស័ព្ទ (រាល់លើក ឆាតមកខ្លួនតាម Line)។

ជាក់ស្តែង ថ្ងៃទី៦ ម៉ោងប្រហែល២០ (៨យប់) ឈ្មោះ យន់ សារ៉េម បានទូរស័ព្ទមកខ្លួនអោយជិះម៉ូតូ ចេញផ្ទះម្នាក់ឯង ដើម្បីទៅយក ឈ្មោះ សឿន រិទ្ធី ការ៉ាស់សាំង មួយតាមផ្លូវ៤៨ រួចអោយខ្លួនទាំងពីរនាក់ បើកទៅមើល ផ្លូវដើម្បីអោយរកនៅឡើយក គ្រឿងញៀន ដោយខ្លួនអោយឈ្មោះ សឿន រិទ្ធី ជាអ្នកបើក ព្រោះគេ ស្គាល់ភូមិសាស្ត្រច្បាស់ ។ ឈ្មោះ សឿន រិទ្ធី បានជិះឌុប ខ្លួនខ្វាត់ខ្វែងពេញពេញក្រុង ជាច្រើនជុំដើម្បី មើលសភាព ការណ៍ ក្រោយមកអោយខ្លួនប្រាប់ទៅ ឈ្មោះ យន់ សារ៉េម ថាមិនមានកម្លាំងសមត្ថកិច្ច ដាក់ពង្រាយប៉ុស្តិ៍ត្រួតពិនិត្យទេទើប ឈ្មោះ យន់ សារ៉េម បានអោយ ខ្លួននិងឈ្មោះ សឿន រិទ្ធី ជិះទៅផ្ទះផែ រង់ចាំបើកទ្វារអោយឡានដឹកគ្រឿងញៀនចូល។ ខ្លួនទៅដល់ ប្រហែល១០នាទី ឡាន Ford ថយគូទចូលផ្ទះ ខ្លួននិង ឈ្មោះ យឿន សុខុន លើកគ្រឿងញៀនចុះពីឡាន អូសទៅដាក់នៅមាត់ផែសិន។ ខ្លួនជាអ្នកលើ គ្រឿងញៀនដាក់គងនៅមាត់ទូក ឈ្មោះ សឿន រិទ្ធី ជាអ្នកឈរ នៅលើទូកចាំទទួលបាវគ្រឿងញៀនពីខ្លួន ឈ្មោះ យន់ សារ៉េម ទទួលគ្រឿងញៀនបន្តពី សឿន រិទ្ធី ដើម្បីលើក ដាក់ចូលក្នុងម្ហូបទូក ចំណែកក្នុងឃ្លបទូក មានឈ្មោះ អៀង ប៉ុច និងឈ្មោះ សឿន រិទ្ធី ជាអ្នករៀបចំ គ្រឿងញៀនដាក់ចូលខាងក្នុង។

ក្រោយរៀបចំគ្រឿងញៀន រួចរាល់ពួកខ្លួនក៏សម្រាករង់ចាំស្អែក ព្រឹកទើប ចេញទូក។ រហូតដល់ម៉ោង៨កន្លះ ពួកខ្លួនទាំង៥នាក់ រួមមាន៖ ១.ខ្លួនផ្ទាល (ជី មករា), ២.ឈ្មោះ សឿន រិទ្ធី, ៣.ឈ្មោះ យឿន សុខុន, ៤.ឈ្មោះ យ៉ន់ សារ៉េម, ៥. ឈ្មោះ អៀង ប៉ិច ជាអ្នកបើទូក។ ក្រោយចេញទូក បានប្រហែល២ម៉ោង ក៏មានប៉ូលីសជើងទឹកមកស្កាត់ទូក ធ្វើការឆែកឆរ រកឃើញគ្រឿងញៀន និងឃាត់ខ្លួន ទាំង៥នាក់ មកសាកសួរបន្ត៕


