Thursday, January 16, 2025
Homeសេដ្ឋកិច្ចជាតិដែនជម្រកសត្វព្រៃលំផាត់ រងការកាប់ទន្ទ្រា.../នជាង២០ហិកតារ

ដែនជម្រកសត្វព្រៃលំផាត់ រងការកាប់ទន្ទ្រា…/នជាង២០ហិកតារ

ខេត្តរតនគិរី ៖ ដីព្រៃដែលជាប្រភេទដីព្រៃស្រោង ទំហំជាង ២០ហិកតារ ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានរងការកាប់ទន្ទ្រាន ពីសំណាក់ជនខិលខូច។

យោងតាមរបាយការណ៍មន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងថា មន្ត្រីដែនជម្រកសត្វព្រៃលំផាត់ កម្លាំងប្រតិបត្តិការសឹករង ស្រុកកូនមុំ  នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានចុះល្បាតត្រួតពិនិត្យនៅចំណុចអូរតោន ស្ថិតក្នុងភូមិសាស្ត្រភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ការចុះល្បាតនេះ បានប្រទះឃើញការលួចកាប់រានដីព្រៃចំនួន ២ទីតាំង ដោយទីតាំងទី១-ស្ថិតនៅចំណុចអូរតោល និយាមកា 683343-1520076 ទំហំផ្ទៃដីប្រហែល៥ហិកតារ និងទីតាំងទី២-ស្ថិតនៅចំណុចខាងជើងភ្នំគ្រែ និយាមការ 683994-1519976 ទំហំផ្ទៃដីប្រហែល ១៧ហិកតារ។ ដីព្រៃរងការកាប់ទន្ទ្រាននេះ ជាប្រភេទដីព្រៃស្រោង។

របាយការណ៍ បានបញ្ជាក់ថា ក្រុមការងារនឹងបន្តតាមដាន ឃ្លាំមើលនិងស្រាវជ្រាវរកជនសង្ស័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES