ភ្នំពេញ ៖ គូស្នេហ៍មួយគូ ដែលជាជនរងគ្រោះធ្លាប់ត្រូវចោរកាប់ប្លន់យកខ្សែក និង ទូរស័ព្ទ កាលពីពេលកន្លងទៅ លុះក្រោយពីដឹង ដំណឹងថា សមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ រហូតចាប់បានជនសង្ស័យជាមេចោរប្លន់ម្នាក់ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ក៏នាំគ្នាធ្វើដំណើរមកកាន់អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បំណងសុំការអនុញ្ញាតពី សមត្ថកិច្ចចូលទៅក្តិចជនសង្ស័យខាងលើ ដើម្បី រំសាយកំហឹង ប៉ុន្តែមិនត្រូវបានសមត្ថកិច្ចអនុ- ញ្ញាតនោះទេ។
ករណីគូស្នេហ៍២នាក់ សុំសមត្ថកិច្ចចូល ក្តិចជនសង្ស័យជាចោរប្លន់ដែលសមត្ថកិច្ចទើប នឹងឃាត់ខ្លួនបាននេះ បានកើតមានឡើង កាល ពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។
គូស្នេហ៍ដែលសុំក្តិចចោររំសាយកំហឹង ភាគីខាងប្រុសមានឈ្មោះទុំ ឆាលី អាយុ៣១ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិជម្ពូ ឃុំចក ស្រុក អូររាំងឪ ខេត្តត្បូងឃ្មុំ។ ចំណែកនារីជាគូស្នេហ៍ មានឈ្មោះម៉េក មុំ ហៅស្រី អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមាន ស្រុកកំណើតនៅភូមិក្អិន ឃុំចំណាលើ ស្រុក ស្ទោង ខេត្តកំពង់ធំ។
តាមសម្តីគូស្នេហ៍ខាងលើ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីល្ងាច ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ ពួកគេ ទាំង២នាក់ បាននាំគ្នាទៅអង្គុយសាសងគ្នាលេង នៅចំណុចដីវាល ក្បែររោងលក់ទឹកត្នោតជូ ខាងក្រោយរោងចក្រកាណាឌីយ៉ា ស្ថិតក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលកំពុងអង្គុយសាសងគ្នាបណ្តើរ ចុចទូរស័ព្ទលេងបណ្តើរ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ឈ្មោះប៊ុត ធីឌុល ដែលសមត្ថកិច្ច ទើបនឹងចាប់បាន កាលពីម្សិលមិញ កាន់កាំបិត ប៉័ងតោ មកគំរាមកាប់ពួកគេទាំង២នាក់ រួច បានប្លន់យកទូរស័ព្ទដៃ ម៉ាកសាំសុង កាឡាក់ស៊ីអេស ១គ្រឿង ព្រមទាំងខ្សែកមាសទម្ងន់ ១តម្លឹង រួចក៏រត់គេចចូលផ្ទះបាត់ តែត្រូវពួកគេ ដេញតាមដល់មុខផ្ទះ ស្រាប់តែត្រូវឪពុកម្តាយ ជនសង្ស័យញេមករារាំងមិនឱ្យចូល ទើបធ្វើ ឱ្យពួកគេកើតទុកមិនសុខចិត្ត ក៏រត់ទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅតែម្តង។
គូស្នេហ៍ខាងលើ បានបន្តថា លុះមកដល់ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ពួកគេបាន ទទួលដំណឹងថា សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះប៊ុត ធីឌុល បាននិងនាំយកមកឃុំខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌ ទើបពួកគេទាំង២ នាក់ នាំគ្នាមកសុំសមត្ថកិច្ចចូលទៅមើលមុខ ជនសង្ស័យនិងគ្រាន់តែសុំក្តិចជនសង្ស័យបន្តិច ប៉ុណ្ណោះ ដើម្បីឱ្យរំសាយកំហឹង។
ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា ករណីខាង លើនេះ ពិតជាកើតមានមែន ពោលគឺគូស្នេហ៍ ខាងលើ បាននាំគ្នាមកសុំសមត្ថកិច្ចចូលមើល មុខជនសង្ស័យជាមេខ្លោងចោរប្លន់ លុះមើល ស្គាល់ចំណាំបានថា ជននេះធ្លាប់ធ្វើសកម្មភាព ប្លន់ពួកគេ កាលពីពេលកន្លងមកមែន ក៏សុំ សមត្ថកិច្ចចូលទៅក្តិចជនសង្ស័យដើម្បីរំសាយ កំហឹង តែសមត្ថកិច្ចមិនអនុញ្ញាតនោះទេ ព្រោះ ខាងជំនាញ កំពុងចាត់ការជនសង្ស័យរូបនេះ តាមនីតិវិធី។
គួររំលឹកថាជនសង្ស័យជាមុខសញ្ញាមេ- ខ្លោងចោរប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ នាពេលរាត្រី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន កាលពីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។
ជនសង្ស័យជាមេចោរប្លន់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះប៊ុត ធីឌុល អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យ ដឹងថា ក្រោយពីធ្វើការស្រាវជ្រាវ ដឹងពីសម្បុក លាក់ខ្លួនរបស់ក្រុមមុខសញ្ញាជាចោរប្លន់ពេល យប់ ដែលតែងធ្វើសកម្មភាពជាញឹកញាប់នៅ ក្នុងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចចម្រុះបាន សហការគ្នា ចុះបង្ក្រាបដល់ទីតាំងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចៃដន្យ ដោយក្រុមជនសង្ស័យជាចោរប្លន់បានដឹងខ្លួន ទាន់ ទើបបានរត់ចែកជើងគ្នាបាត់អស់ ក្នុងនោះ ជនសង្ស័យឈ្មោះប៊ុត ធីឌុល ដែលជាមេខ្លោង បានស្ទុះរត់ឡើងទៅលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋ រួចចុះរត់បន្តបានប្រមាណ១គីឡូម៉ែត្រ ក៏ត្រូវសមត្ថកិច្ចតាមប្រមាញ់ដេញប្រផាប់ចាប់ ប្រភីងរហូតឈានដល់ការផ្ទុះអាវុធប៉ុន្មានគ្រាប់ ទើបអាចចាប់ឃាត់ខ្លួនជនសង្ស័យបាន ខណៈ ដែលបក្ខពួកផ្សេងទៀត បាននាំគ្នារត់គេចខ្លួន បាត់ស្រមោលអស់។
តាមការបង្ហើបប្រាប់ពីសមត្ថកិច្ច ជនសង្ស័យឈ្មោះប៊ុត ធីឌុល និងបក្ខពួក គឺជាមុខសញ្ញាប្លន់ ដែលតែងធ្វើសកម្មភាពកាប់ប្លន់ ប្រជាពលរដ្ឋយ៉ាងសាហាវឃោរឃៅ ហើយ តែងបង្កការអុកឡុកពេញរាជធានីភ្នំពេញ នៅ ពេលយប់៕