Saturday, January 18, 2025
Homeសង្គម និងជីវិតរកឃើញសត្វតុក.../កែប្រភេទថ្មី នៅតំបន់ភ្នំកំបោរ

រកឃើញសត្វតុក…/កែប្រភេទថ្មី នៅតំបន់ភ្នំកំបោរ

ភ្នំពេញ ៖ សត្វតុកកែ ប្រភេទ Hemiphyllodactylus khpoh ត្រូវបានចាត់ថ្នាក់ជាប្រភេទថ្មី ដោយអ្នកវិទ្យា សាស្ត្រ បន្ទាប់ពីបានរកឃើញនៅតំបន់ភ្នំថ្មកំបោរភ្នំខ្ពស់ ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង។

សត្វតុកកែប្រភេទថ្មីនេះ ត្រូវបានរកឃើញក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវជីវៈចម្រុះ នៅតំបន់ភ្នំថ្មកំបោរ ក្នុងកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញប្រភេទឧរង្គសត្វនៃសាកលវិទ្យាល័យ La Sierra ហើយក្រោយមក ប្រភេទនេះត្រូវបានបញ្ជាក់ថា ជាប្រភេទថ្មីចំពោះវិទ្យាសាស្ត្រ ផ្អែកលើទិន្នន័យផ្នែករូបសាស្ត្រ និងម៉ូលេគុលក៏ដូចជាភាពខុសពីប្រភេទតុកកែដទៃ ផ្សេងទៀតក្នុងអម្បូរតែមួយ។

តុកកែ ប្រភេទ Hemiphyllodactylus ត្រូវបានប្រទះឃើញក្នុងអំឡុងពេលស្រាវជ្រាវនេះ មានតែមួយក្បាលតែប៉ុណ្ណោះ ដែលមានការពិបាកក្នុងការប៉ាន់ស្មានអំពីចំនួន ឬស្ថានភាពអភិរក្សរបស់ប្រភេទនេះ៕

RELATED ARTICLES