Wednesday, January 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បក្មេងទំនើង៩នាក់ បង្ហោះ---/ម៉ូតូលើស្ពានកោះកុង

បង្ក្រា…/បក្មេងទំនើង៩នាក់ បង្ហោះ—/ម៉ូតូលើស្ពានកោះកុង

ខេត្តកោះកុង ៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង និងជាក្រុមលេខាធិការដ្ឋាន នៃក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មានការចូលរួមពីអាជ្ញាធរស្រុក អធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានធ្វើការអបរំដល់ក្មេងទំនើង ចំនួន៩នាក់ ដែលបានធ្វើការបង្ហោះម៉ូតូលើស្ពានកោះកុង ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។

លោកហាក់ ឡេង អភិបាលរងខេត្ត បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានក្រុមក្មេងទំនើង បាននាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូ យ៉ាងអនាធិបតេយ្យ នៅលើស្ពានកោះកុង លោកបានដាក់បទបញ្ជាឱ្យសមត្ថកិច្ចស៊ើបអង្កេត ស្រាវជាវជាបន្ទាន់ ដើម្បីស្វែងរកក្មេង ទំនើងនោះ រហូតឈានដល់ការកំណត់មុខសញ្ញា និងបង្ក្រាបបាន កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។

ក្រោយធ្វើការអបរំណែនាំដល់ក្រុមក្មេងទំនើងទាំង៩នាក់ខាងលើរួចមក សមត្ថកិច្ចបាន អញ្ជើញអាព្យាបាល ឱ្យមកធ្វើកិច្ចសន្យា អបរំដល់កូនចៅ រួចអនុញ្ញាតឱ្យវិលត្រឡប់ទៅជួបជុំគ្រួសារវិញ។

លោកហាក់ ឡេង បានផ្តាំផ្ញើដល់ប្អូនៗ កូនក្មួយ ត្រូវផ្តោតសំខាន់ទៅការសិក្សា ពីព្រោះប្អូនៗក្មួយៗ គឺជាទំពាំងស្នងប្ញស្សី ត្រូវចេះបង្កើន ធនធានមនុស្ស ទើបប្រសើរ មិនមែនទំពាំងស្អុយនោះទេ៕

RELATED ARTICLES