Thursday, January 23, 2025
Homeសង្គម និងជីវិតMC បូរិនៈធ្លាប់ជាកូនចៅគេជាង១០ឆ្នាំ ពេលនេះក្លាយជាអ្នកគ្រប់គ្រងក្រុមហ៊ុន១

MC បូរិនៈធ្លាប់ជាកូនចៅគេជាង១០ឆ្នាំ ពេលនេះក្លាយជាអ្នកគ្រប់គ្រងក្រុមហ៊ុន១

 ភ្នំពេញ៖ពិធីករព័ត៌មានលោក បូរិន ត្រូវបានស្គាល់ថា អតីតអ្នកកាសែតមួយរបស់ស្ថាប័នល្បីនៅកម្ពុជានោះ គឺកាសែត រស្មីកម្ពុជា ដែលបានឈប់ដំណើរក្រោយវិបត្តិកូវិដ។

លោកពិធីករ បូរិន មានជំនាញសរសេរអត្ថបទសេដ្ឋកិច្ចនិងប្រឹក្សាយោគបល់ផ្នែកអាជីវកម្ម ហើយជាអ្នករាយ ការណ៍ព័ត៌មានកម្សាន្តសិល្បៈ ក្នុងវិស័យសិល្បៈស្រុក ដោយមានតារា អ្នកសិល្បៈជាច្រើនបានស្គាល់រូបលោក។ លោកមានបទពិសេសក្នុងវិស័យសារព័ត៌មានអស់ពេល១៥ឆ្នាំមកហើយដោយចាប់ផ្តើមការសិក្សារនិងចុះផ្ទាល់ពីមជ្ឈមណ្ឌលព័ត៌មានដើមអំពិល DAP និងបញ្ចាប់ការសិក្សារនៅ DMC និង Norton។ បើនិយាយពីបទពិសោធន៍និងការតស៊ូវិញ រូបលោកផ្ទាល់បាន បានបម្រើការងារឱ្យគេជាង១០ឆ្នាំមកហើយ រហូតចុងក្រោយមកនេះ ដើមឆ្នាំ២០២៥ រូបលោកបានបង្ហាញខ្លួនជាថ្មី ក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុម ហ៊ុន សារាសាហ្វី និង សមាគមសហព័ន្ធបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្ពុជា ។ 

ពិធីករព័ត៌មានលោក បូរិន ត្រូវបានកម្មវិធីទាំងមូលប្រកាសមុខតំណែងជាប្រធានគ្រប់គ្រងស្ថាប័នប្រព័ន្ធផ្សព្វ ផ្សាយ MCB MEDIA ដោយលើកគោលបំណង រួមសហការជាមួយនឹងក្រុមហ៊ុន  សារាសាហ្វី ដើម្បីរួមធ្វើកិច្ច ការងារសង្គមជាមួយគ្នានិងគាំទ្រលើកស្ទួយយុទ្ធសាស្ត្រអប់រំពលរដ្ឋស្វែងយល់ពីបញ្ហាសុខភាពឱ្យកាន់តែទូលំ ទូលាយ សម្រាប់ឆ្នាំ២០២៥ ហើយជាពិសេសនឹងធ្វើជាអ្នកផ្សព្វផ្សាយសម្រាប់តារាសម្តែងលោក សឿន វីតា ខណៈរូបលោកកំពុងតែខំប្រឹងរើខ្លួនចេញពីភ្នំបំណុលដ៏ធំមួយ៕ 

RELATED ARTICLES