Saturday, February 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចា.../ប់ចោរលួចម៉ូតូ ១០នាក់

ចា…/ប់ចោរលួចម៉ូតូ ១០នាក់

ខេត្តតាកែវ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច តែត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចេញអន្តរាគមន៍ ស្ទាក់បង្ក្រាបបានភ្លាមៗ និងឈានដល់ការស្រាវជ្រាវ បង្ក្រាបបក្ខពួកបានមួយសម្បុក សរុប១០នាក់។

ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យនេះ បានធ្វើឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យទាំង១០នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះនូ រ៉ង ហៅរ៉ង ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅ ភូមិថ្មី ឃុំកុមារាជា ស្រុកបាទី។ ទី២-ឈ្មោះយួន ធារ៉ា ហៅរ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅ ភូមិស្រីគ្រងរាជ ឃុំក្រាំងលាវ ស្រុកបាទី។ ទី៣-ឈ្មោះស្រេង តុងអេង ហៅអេង ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ទី៤-ឈ្មោះស្រេង ពិសិដ្ឋ ហៅសិត ភេទប្រុស អាយុ៤៦ឆ្នាំ មានលំនៅ ភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី។ ទី៥-ឈ្មោះស្មាន យូ ហៅយូ ភេទប្រុស អាយុ៣៥ឆ្នាំ មានលំនៅ ភូមិត្រពាំងខ្យង ឃុំទួលអម្ពិល ស្រុកបសេដ្ឋ។ ទី៦-ឈ្មោះគាំ បញ្ញា ហៅញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី។ ទី៧-ឈ្មោះផាត វាសនា ហៅរស់ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ។ ទី៨-ឈ្មោះណាប សំណាង ហៅខ្លឹម ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ។ ទី៩-ឈ្មោះ ទូច ម៉ាស្សា ហៅសា ភេទស្រី អាយុ១៧ឆ្នាំ មានលំនៅ ភូមិក្រាំងដូង ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត។ និងទី១០-ឈ្មោះនន់ ស្រីមាស ហៅម៉ៃ ភេទស្រី អាយុ១៨ឆ្នាំ មានលំនៅ ភូមិត្រាយត្រក់ ឃុំស្នំក្រពើ ស្រុកគងពិសី។

លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានឱ្យដឹងថា បន្ទាប់ពីមានករណីលួចម៉ូតូ កើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ រួចមក កម្លាំងសមត្ថកិច្ចជំនាញ បានចេញអន្តរាគមន៍ ធ្វើការស្ទាក់ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗ និង ឈានដល់ការបើកប្រតិបត្តិការបង្ក្រាបទៅលើក្រុមជនសង្ស័យ ដែលជាមុខសញ្ញាជាប់ពាក់ព័ន្ធក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស បានជាបន្តបន្ទាប់ សរុប ១០នាក់ ព្រមទាំងដកហូតវត្ថុតាង រួមមាន ម៉ូតូ ចំនួន៣គ្រឿង និងរថយន្ត ១គ្រឿង រួចនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្ត។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានសហការគ្នា ដើម្បីធ្វើសកម្មភាពលួចនិងទិញ-លក់ម៉ូតូ ប្រាកដមែន។

ក្រុមជនសង្ស័យទាំង១០នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES