Saturday, February 22, 2025
Homeសេដ្ឋកិច្ចជាតិកងវិស្វកម្មស្ថាបនារផ្លូវក្រវ៉ាត់ព្រំដែន ប្ដេជ្ញាពុះពារគ្រប់ឧបសគ្គ សម្រេចឲ្យបាននូវសមិទ្ធផលជូនជាតិ ក្រោយទទួលបានអំណោយ និងការចុះសួរសុខទុក្ខ ពីប្រធានសមាគមសិល្បករខ្មែរ និងសប្បុរស ជននានា

កងវិស្វកម្មស្ថាបនារផ្លូវក្រវ៉ាត់ព្រំដែន ប្ដេជ្ញាពុះពារគ្រប់ឧបសគ្គ សម្រេចឲ្យបាននូវសមិទ្ធផលជូនជាតិ ក្រោយទទួលបានអំណោយ និងការចុះសួរសុខទុក្ខ ពីប្រធានសមាគមសិល្បករខ្មែរ និងសប្បុរស ជននានា

មណ្ឌលគិរី៖ កងវិស្វកម្មដែលកំពុងបន្តសកម្មភាពស្ថាបនារផ្លូវក្រវ៉ាត់ព្រំដែន បានប្រកាសប្ដេជ្ញា​ពុះពារគ្រប់ឧបសគ្គ សម្រេចឲ្យបាននូវសមិទ្ធផលជូនជាតិ និងប្រជាជនជាប្រវត្តិសាស្ត្រ បន្ទាប់ទទួលបានអំណោយ និងការចុះសួរសុខទុក្ខដោយផ្ទាល់ពីប្រធានសមាគមសិល្បករខ្មែរ គឺលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន, លោកអភិបាលរងខេត្ត សិល្បករ-សិល្បាករិនី​ និងសប្បុរសជននានា នៅព្រឹកថ្ងៃទ១៩ ខែកុម្ភៈឆ្នាំ២០២៥នេះ ប្រកប ដោយ​ភាពស្និទ្ធស្នាល និងពាំនាំក្ដីនឹករឭកពីបងប្អូនទូទាំងប្រទេស។​

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ​បានថ្លែងថា នៅថ្ងៃនេះ លោកជំទាវបានដឹកនាំក្រុមការងារ និងសមាជិកសមាជិកាសមាគមសិល្បករខ្មែរ មកទស្សនកិច្ចផ្លូវក្រវ៉ាត់ព្រំដែន ខណៈដែលទស្សនកិច្ចនេះគឹធ្វើឡើងក្នុងគោលបំណង៣គឺ ទី១, ដឹកនាំសិល្បករសិល្បការិនី ដែលតែងទទូចចង់មកទស្សនាផ្ទាល់ ពីដែនអធិបតេយ្យ បូរណភាពដែនដីរបស់ខ្លួន នៅតាមបណ្តោយផ្លូវក្រវាត់ព្រំដែន ពិសេសក្នុងខេត្តមណ្ឌលគិរីនេះតែម្តង។

ទី២មកស្វែងយល់ និងផ្សព្វផ្សាយបន្តពី កិច្ចខិតខំប្រឹងប្រែង ពុះពារក្នុងការការពារទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុន បន្តរហូតមកដល់អាណត្តិថ្មី នេះ ពោលគឺមិនមែនចេះតែថាទេ គឺរាជរដ្ឋាភិបាលធ្វើមែន។ មកស្វែងយល់ពីការលំបាករបស់កងកម្លាំងរបស់យើង គឺពុះពារគ្រប់ឧបសគ្គ ប្រឈមនឹងគ្រាប់មីន អាកាស ធាតុ និងបញ្ហាប្រឈមជាច្រើនទៀត ដូចជាទីតាំងភូមិសាស្ត្រលំបាក និងទី៣ គឺដូចបងប្អូនបានជ្រាបផងដែរថា ដើម្បីរួមចំណែកដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល សមាគមសិល្បករ ខ្មែរ បានកៀរគរសិល្បករ-សិល្បការិនីចូលរួមក្នុងការបរិច្ចាគមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន ហើយនៅ ថ្ងៃនេះ យើងបាននាំបងប្អូនសិល្បៈមួយចំនួនមកទស្សនានូវសមិទ្ធផលដែលកើតចេញពីការចូលរួមរបស់ពួកគាត់ រួមគ្នាជាមួយបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។​

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បន្ថែមទៀត​ថា នេះនិយាយដាច់ដោយឡែក តែនិយាយជារួម គឺពួកយើងមកទីនេះ ដើម្បីមើលឱ្យឃើញច្បាស់ពីអ្វីដែលរាជរដ្ឋាភិបាលកំពុងធ្វើយ៉ាងពិតប្រាកដ ទោះបីត្រូវឆ្លងកាត់មហា ឧបសគ្គ គឺគ្រប់យ៉ាងដើម្បីការពារបូរណភាពដែនដីកម្ពុជា។ ពិសេស គឺយើងចង់បញ្ជាក់ថា អ្វីដែលបងប្អូនបានចូលរួមថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន គឺរាជរដ្ឋាភិបាលយកមកធ្វើយ៉ាងពិតប្រាកដ មិនមានការបាត់បង់សូម្បីមួយសេនឡើយ។ ពោលគឺផ្លូវក្រវាត់ព្រំដែន ជា សមិទ្ធផលជាប្រវត្តិសាស្ត្រ កើតចេញពីកម្លាំងសាមគ្គីនៃការរួបរួមរបស់ប្រជាជនកម្ពុជា។

លោកជំទាវអ្នកឧកញ៉ា បានបញ្ជាក់ថា «ខ្ញុំ ក៏ដូចជាបងប្អូនទាំងអស់ បានមើលឃើញយ៉ាងជាក់ច្បាស់ ពីភាពរឹងមាំនៃដែនអធិបតេយ្យរបស់កម្ពុជាយើង នាពេល នេះ និងតទៅអនាគតតាមរយៈរូបភាព៣យ៉ាង ទី១ ការចរចាបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់ និងត្រឹមត្រូវបំផុតតាមនិយាមការអន្តរជាតិជារបង។ ទី២, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ ផ្លូវក្រវាត់ព្រំដែន និងទី៣ ជំរុញការអភិវឌ្ឍ និងប្រជាជនមក រស់នៅតាមបណ្តោយព្រំដែនឱ្យកកាន់តែច្រើន ដើម្បីបង្កើតរបង ខឿនការពារជាតិ»។

លោកឧត្តមសេនីយ៍ទោ សឹង សុខន មេបញ្ជាការរងកងវិស្វកម្ម

ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិ

កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនផ្តោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន បានថ្លែងប្រាប់​ដោយយោងទៅលើរបាយការណ៍ថា វឌ្ឍនភាព

ស្ដីពីការអនុវត្តគម្រោងកសាងផ្លូវខ្សែក្រវាត់ព្រំដែនដោយប្រើប្រាស់ថវិកាមូលនិធិព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគិរី គឺបានចាត់តាំងកងឯកភាពសរុបចំនួន ៨កងឯកភាព ក្នុងនោះខេត្តមណ្ឌលគិរី មានចំនួន ៥

កង និងខេត្តរតនគិរី មានចំនួន ៣កង រួមមានកងឯកភាពលេខ៧២, ៧១៥ និង ៧១៩។

លទ្ធផលសម្រេចបាន

ការងារបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រេចបានលើផ្ទៃដីទំហំ ២.៣៩២.៥០០ ម៉ែត្រគូប

រកគ្រាប់ឃើញគ្រាប់បែកចំនួន ៧១គ្រាប់ (គ្រាប់បែកចង្កោម ៣៥គ្រាប់) ក្នុងនោះខេត្តមណ្ឌលគិរី សម្រេចបានផ្ទៃដីទំហំ ១.៥១៧.៥០០ម រកឃើញគ្រាប់ចំនួន ១៧គ្រាប់ (គ្រាប់បែកចង្កោមចំនួន

៥គ្រាប់) និងខេត្តរតនគិរី សម្រេចបានផ្ទៃដីទំហំ ៨.៧៥០.០០០ ម២ រកឃើញគ្រាប់ចំនួន ៥៤គ្រាប់

(គ្រាប់បែកចង្កោមចំនួន ៣០គ្រាប់)

ការឈូសផ្លូវទទឹង ៥. បើកមុខសម្រាប់រកខ្សែផ្លូវដំបូង សម្រេចបានប្រវែង ៩៥,៧០គ.ម (ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៦០,៧០គ.ម, ខេត្តរតនគិរី សម្រេចបានប្រវែង ៣៥គ.ម)

ការឈូសផ្លូវទទឹង ២០ម. សម្រាប់រកអ័ក្សផ្លូវ សម្រេចបានប្រវែង ៨២,៧០គ.ម​(ខេត្តមណ្ឌលគិរី

សម្រេចបានប្រវែង ៥៣,៣០គ.ម, ខេត្តរតនគិរី សម្រេចបានប្រវែង ៣៥គ.ម។​

ចំពោះការងារលុបជ្រលង ចិតជញ្ជាំងភ្នំ និងបន្ទាបចំណោទភ្នំ សម្រេចបានប្រវែង ៧១,៦០គ.ម (ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៤២,២០គ.ម, ខេត្តរតនគិរី សម្រេចបានប្រវែង ២៩,៤០គ.ម)

  ការងារកសាង តួផ្លូវ សម្រេចបានប្រវែង ៧១,៦០គ.ម (ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៤២,២០គ.ម, ខេត្តរតនគិរី សម្រេចបានប្រវែង ២៩,៤០គ.ម)ក្រាលល្បាយកំទេចថ្មស្ថាពរ សម្រេចបានប្រវែង ២៤,៧០គ.ម (ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ២២,៣០គ.ម, ខេត្តរតនគិរី សម្រេចបានប្រវែង ២,៤០គ.ម)។

លោកឧត្តមសេនីយ៍ទោ សឹង សុខន បានសង្កត់ធ្ងន់ថា កងកម្លាំងវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ ប្ដេជ្ញាខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចឱ្យបានតាមផែនការជាប្រវត្តិសាស្ត្រនេះ។​

សូមបញ្ជាក់ថា ក្រៅពីអំណោយសមាគមសិល្បករខ្មែរបានប្រគល់ជូនថវិកាចំនួន ១០លានរៀល សម្រាប់៥អង្គភាពជូនថវិកាដល់កងកម្លាំង៥០នាក់ ក្នុង១នាក់ ៥ម៉ឺនរៀល។​

ជាមួយគ្នានោះ លោកជំទាវអ្នកឧកញ៉ាក៏បានប្រគល់ថវិកាផ្ទាល់ចំនួន១០លានរៀលបន្ថែមផងដែរ៕

RELATED ARTICLES