Saturday, February 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះស្រីស្អាត លួចហ្វេសប៊ុក ឆាតបោ---/កលុយ

វ៉ៃ…/ខ្នោះស្រីស្អាត លួចហ្វេសប៊ុក ឆាតបោ—/កលុយ

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកការស្រាវជ្រាវករណីលួចគ្រប់គ្រងគណនីហ្វេសប៊ុក ហើយបានបន្លំខ្លួនជាម្ចាស់គណនី ផ្ញើសារតាមរយៈឆាត (messenger) ទៅសាច់ញាតិ ឬអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ ដើម្បីធ្វើការឆបោកខ្ចីប្រាក់។

តាមប្រភពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ឱ្យដឹងថា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ១នាក់ មានឈ្មោះ យ.យ ភេទស្រី។ ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានយកគណនីធនាគាររបស់អ្នកស្គាល់គ្នា ដើម្បីទទួលប្រាក់ពីមេខ្លោង ដោយទទួលបាននូវកម្រៃជើងសារ រាល់ការទទួលប្រាក់ម្តងៗ ដែលប្រាក់ទាំងអស់នោះ ទទួលបានពីការឆបោកក្រោមរូបភាពខាងលើ។

ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឱ្យឃុំខ្លួនដាក់ពន្ធនាគារបណ្តោះសន្ន ដើម្បីស្រាវជ្រាវស្វែងរកមុខសញ្ញាបក្ខពួកដទៃទៀត ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាបញ្ឈប់រាល់សកម្ម ភាពផ្តល់គណនីធនាគារផ្ទាល់ខ្លួន ទៅឱ្យអ្នកដទៃប្រើប្រាស់ ឬគ្រប់គ្រង តាមរយៈការជួលទិញ-លក់ ឬឱ្យខ្ចីជាដើម ព្រោះអាចប្រឈមនឹងបទផ្សំគំនិត និងទទួលផលពី បទល្មើស៕

RELATED ARTICLES