Wednesday, February 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានបុ.../កទម្លុះផ្ទះ គេទារ១ម៉ឺន សុំសង៣ពាន់

បើកឡានបុ…/កទម្លុះផ្ទះ គេទារ១ម៉ឺន សុំសង៣ពាន់

ខេត្តស្វាយរៀង ៖ រថយន្ត Ford Ranger ១គ្រឿង បើកបរក្នុងល្បឿនលឿន ដល់ផ្លូវបំបែក បួងចង្កូតមិនទាន់ ជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឱ្យខូចខាតសម្ភារមួយចំនួន សំណាងមិនមានអ្នករងរបួស ត្រូវភាគីម្ចាស់ផ្ទះបានទាមទារសំណងការខូចខាត ចំនួន១ម៉ឺនដុល្លារ តែភាគីរថយន្តសុំសងត្រឹម ៣ពាន់ដុល្លារ។ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវបំបែកមួយកន្លែង ស្ថិតក្នុងភូមិក្រហមក ឃុំចន្ត្រី ស្រុករមាសហែក។

តាមសម្តីម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា មុនកើតហេតុ ក្រុមគ្រួសារគាត់បានពិសារបាយពេលយប់រួច បាននាំគ្នាឡើងទៅលើផ្ទះ សម្រាកដូចសព្វដង។ ខណៈមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ កម្ពុជាV R 1213 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ធ្វើដំ ណើរតាមបណ្តោយផ្លូវកៅស៊ូ  ខណៈមកដល់ផ្លូវបំបែកដីក្រហម ស្រាប់តែរថយន្តបានបុកចូលផ្ទះរបស់គាត់ទាំង កំរោល បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។ បន្ទាប់មក អ្នកបើករថយន្ត បានបើកទ្វាររថយន្តចេញមកក្រៅ ដោយរង របួសស្រាល ចំណែកផ្ទះរបស់គាត់ ខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានស្រុករមាសហែក បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ។

ជុំវិញករណីខាងលើនេះ ភាគីម្ចាស់ផ្ទះរងគ្រោះ បានទាមទារសំណងនៃការខូចខាត ចំនួន១ម៉ឺនដុល្លារ ប៉ុន្តែភាគីខាងរថយន្ត សម្របសម្រួលសុំសងចំនួន ៣ពាន់ដុល្លារ៕

RELATED ARTICLES