Saturday, March 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម្ចាស់បទចម្រៀង «ក្តឹង.../រួយ» ក្រសួងវប្បធម៌ ស្នើសមត្ថកិច្ចវែកមុខ

ម្ចាស់បទចម្រៀង «ក្តឹង…/រួយ» ក្រសួងវប្បធម៌ ស្នើសមត្ថកិច្ចវែកមុខ

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ចេញប្រតិកម្មនឹងទំព័រហ្វេសប៊ុកមួយ ឈ្មោះ «ALL from me» ដែលបានបង្ហោះផ្សព្វផ្សាយចម្រៀងមួយបទ មានចំណងជើងថា «ក្តឹងរួយ» ដែលម្ចាស់បទនេះ ចង់សំដៅទៅលើពាក្យគន្លាស់ដែលមានន័យខ្លឹមសារគ្រោតគ្រាត អសុរោះ គ្មានសីលធម៌ ប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ។ ក្រសួងវប្បធម៌ អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការវែកមុខ ស្វែងរកអត្តសញ្ញាណបុគ្គលម្ចាស់បទចម្រៀងអាអាភាសនេះ ដើម្បីទទួល ខុសត្រូវចំពោះសកម្មភាពនេះ និងស្នើសុំសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម សូមកុំបន្តចែកចាយនិងផ្សព្វផ្សាយបទចម្រៀង។

 ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានបង្ហោះក្នុងទំព័រហ្វេសប៊ុក របស់ខ្លួន នូវរូបភាពបទចម្រៀង «ក្តឹងរួយ» ដែលបង្ហោះដោយទំព័រហ្វេសប៊ុក ឈ្មោះ «ALL from me» ជាមួយសំណេរថា «ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជូនដំណឹងដល់សាធារណជន បានជ្រាបថា ក្រសួងបានពិនិត្យឃើញទំព័រហ្វេសប៊ុក មួយ ឈ្មោះ «ALL from me» បានធ្វើការបង្ហោះផ្សព្វផ្សាយបទចម្រៀង ក្រោមចំណងជើងថា «ក្តឹងរួយ» ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ គ្មានសីលធម៌ ប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ»។

ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បន្តថា «បើទោះបីជាបទចម្រៀងដែលផលិតដោយបច្ចេកវិជ្ជាបញ្ញាសប្បនិម្មិត (AI) នេះ ត្រូវបានលុបចេញពីទំព័រហ្វេសប៊ុកមួយ ឈ្មោះ «ALL from me» ក្តី តែបុគ្គលដែលជាអុ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក «ALL from me» ត្រូវធ្វើការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ ក្រសួង សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច សូមចាត់វិធានការស្វែងរកអត្តសញ្ញាណបុគ្គលរូបនេះ ដើម្បីទទួលខុសត្រូវចំពោះសកម្ម ភាពនេះ និងស្នើសុំដល់សាធារណជន ដែលប្រើប្រាស់បណ្តាញសង្គម សូមកុំបន្តចែកចាយនិងផ្សព្វផ្សាយបទ ចម្រៀងនេះ»៕

RELATED ARTICLES