Thursday, March 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ---/ខ្នោះយួ.../ន៩នាក់ ជួញថ្នាំញៀនក្នុងរីសត

វ៉ៃ—/ខ្នោះយួ…/ន៩នាក់ ជួញថ្នាំញៀនក្នុងរីសត

ខេត្តមណ្ឌលគិរី ៖ ជនជាតិវៀតណាម ប្រុសស្រី ចំនួន៩នាក់ ដែលជាមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបង្ក្រាបបាន នៅក្នុងទីតាំងរីសតមួយកន្លែង កណ្តា លក្រុងសែនមនោរម្យ ព្រមទាំងដកហូតបានវត្ថុតាង ថ្នាំញៀន មួយចំនួន។

ប្រតិបត្តិការបង្ក្រាបករណីជួញដូរសារធាតុញៀននេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចរីសត ឈ្មោះក្រវ៉ាន់អ៊ីន ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

ជនសង្ស័យទាំង៩នាក់ (ស្រី២) ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហ្វាម វ៉ាន់ចូវ ភេទប្រុ ស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម (មានសារធាតុញៀន)។ ទី២-ឈ្មោះង្វៀង ជុងហៀវ ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិវៀតណាម (មានសារធាតុញៀន)។ ទី៣-ឈ្មោះជឿង វ៉ាន់ឡឹក ភេទប្រុស ជនជាតិវៀតណាម (មានសារធាតុញៀន)។ ទី៤-ឈ្មោះចាញ់ វ៉ាន់ដឿង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម (មានសារធាតុញៀន)។ ទី៥-ឈ្មោះប៊ួយ វ៉ាន់ហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម (មានសារធាតុញៀន)។ ទី៦-ឈ្មោះហ្វាម ហុងអាញ់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម (មានសារធាតុញៀន)។ ទី៧-ឈ្មោះហ្វាម សិន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម (មានសារធាតុញៀន)។ ទី៨-ឈ្មោះង្វៀង ធីង៉ុកអាន់ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម (មានសារធាតុញៀន) និងទី៩-ឈ្មោះង្វៀង ធីថាញ់ហាំង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម (មានសារធាតុញៀន)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងខេត្តមណ្ឌលគិរី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានចុះធ្វើការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចរីសត ក្រវាន់អ៊ីន ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយក្នុងកិច្ចប្រតិបត្តិការបង្ក្រាបខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៩នាក់ (ស្រី២នាក់) ព្រមទាំងដកហូតបានសម្ភារៈ និងវត្ថុតាង រួមមាន  ១-ក្រាមពណ៌ស សង្ស័យជាសារធាតុញៀន (កេតាមីន) ចំនួន៤កញ្ចប់ធំល្មម។ ២-សារធាតុញៀន ប្រភេទគ្រាប់ (បំបែករួច) ពណ៌លឿង ប្រភេទអ៊ិចស្តាស៊ី ចំនួន៤ចំនិត។ ៣-ទូរស័ព្ទដៃចំនួន៧គ្រឿង (១-ម៉ាក iPhone 16Pro Max ពណ៌មាស ១គ្រឿង  ២-ម៉ាក iPhone 15pro Max ពណ៌ប្រផះ ១គ្រឿង ៣-ម៉ាក iPhone 14pro Max ពណ៌ខ្មៅ ១គ្រឿង ៤-ម៉ាក iPhone 13 ពណ៌ទឹកមាស ១គ្រឿង ៥-ម៉ាក iPhone 12 ពណ៌ស ១គ្រឿង ៦-ម៉ាក iPhone X ពណ៌ខ្មៅ ១គ្រឿង ៧-ម៉ាក iPhone 8 Plus ពណ៌ទឹកមាស ១គ្រឿង)។ ៤-រថយន្ត ចំនួន៣គ្រឿង (ម៉ាក មែរសឺដេស ចំនួន២គ្រឿង ពណ៌ស ១គ្រឿង ពណ៌ខ្មៅ ១គ្រឿង  និងម៉ាកហ្វដ ពណ៌ស ១គ្រឿង)។ ៥-ម៉ូតូ១គ្រឿង ម៉ាក VISION ពណ៌ខ្មៅ។ ៦-ជញ្ជីងអេឡិចត្រូនិក សម្រាប់ថ្លឹងថ្នាំញៀន ចំនួន១គ្រឿង។ ៧-បាស ម៉ាក Harman/Kardon ពណ៌ខ្មៅ ១គ្រឿង។ ៨-ភ្លើងអំពូលវិល ១គ្រឿង។ ៩-លុយដុល្លារ ៦០១ដុល្លារ។ ១០-លុយដុង ៧ ៤០៨ ០០០ដុង។ ១១- លុយរៀល ១៩ ៥០០រៀល។ ១២-ថង់វេចខ្ចប់គ្រឿងញៀន មួយចំនួន។

ជនសង្ស័យទាំង៩នាក់ខាងលើ ត្រូវកម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES