Wednesday, March 5, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានចិន បុ.../កឡានដឹករោងការក្រឡាប់ របួស២នាក់

ឡានចិន បុ…/កឡានដឹករោងការក្រឡាប់ របួស២នាក់

ភ្នំពេញ ៖ បុរសជនជាតិចិន ម្នាក់ ខណៈកំពុងបើកបររថយន្ត ១គ្រឿង ក្នុងល្បឿនលឿន ងងុយដេក ងោក១ភាំង ធ្វើឱ្យជ្រុលទៅបុកពីក្រោយរថយន្តដឹកសម្ភារៈរោងការ ១គ្រឿង ពេញទំហឹង បណ្តាលឱ្យរថយន្តដឹកសម្ភាររោងការ រេចង្កូតធ្លាក់ផ្លូវចូលក្នុងស្រែ ក្រឡាប់ និងធ្វើឱ្យអ្នកជិះ ២នាក់ បានរងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយមហាវិថីស៊ីជីនពីង ហៅផ្លូវក្រវាត់ក្រុងទី៣ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ទៀនខណ្ឌដង្កោ។

រថយន្តបង្កហេតុ ម៉ាក TOYOTA ALPHARD ពណ៌ស ក្រោយពេលកើតហេតុ ត្រូវបានដោះស្លាកលេខចេញ បាត់ និងបានរងការខូចខាតខ្ទេចមុខ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 2A-0202 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដឹកសម្ភារៈរោងការ បានរងការខូចខាតយ៉ាងដំណំ មិនតែប៉ុណ្ណោះបានបណ្តាលឱ្យអ្នកជិះក្នុងរថយន្ត រងរបួស២នាក់ទៀតផង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកសម្ភារៈរោងការខាងលើ បានបើកបរធ្វើដំណើរតាម មហាវិថី ស៊ីជីនពីង ក្នុងទិសដៅពីលិច ទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តម៉ាក TOYOTA ALPHARD បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងល្បឿនលឿនិងក្នុងទិស ដៅស្របគ្នាបុកពីក្រោយពេញទំហឹង ធ្វើឱ្យរថយន្តហ៊ីយ៉ាន់ដាយ ដឹកសម្ភារៈរោងការ រេចង្កូតជ្រុលធ្លាក់ផ្លូវទៅ ក្នុងស្រែ រួចក្រឡាប់ផ្ទប់បង្គោលភ្លើងថ្ម ១ដើម ហើយអ្នកជិះក្នុងនោះម្នាក់ រួមទាំងអ្នកបើកបរម្នាក់​ បានរងរបួស ហើយ រថយន្តនិងសម្ភារៈរោងការខូចខាត។ រីឯរថយន្ត TOYOTA ALPHARD ក៏ខូចខាតខ្ទេចមុខដែរ ប៉ុន្តែអ្នកបើកបរជនជាតិចិន មិនបានរងរបួសឡើយ។

ក្រោយកើតហេតុ ភាគីទាំង២បានធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយម្ចាស់រថយន្តដឹកសម្ភារៈរោងការ និងអ្នករបួស​ ២នាក់ បានទារសំណងចំនួន២៥០០ដុល្លារ ហើយបុរសជនជាតិចិន សុំសង១៥០០ដុល្លារ។

ដោយសារតែការចចារគ្នាច្រើនម៉ោង នៅតែមិនត្រូវគ្នា ទើបសមត្ថកិច្ចជំនាញខណ្ឌដង្កោ បានយករថយន្តទាំង២គ្រឿងខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ រង់ចាំការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES