Friday, March 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកក្លាហានផៅវើរ រេងចឺរ ប៉ូលិសចា.../ប់

អ្នកក្លាហានផៅវើរ រេងចឺរ ប៉ូលិសចា…/ប់

ខេត្តស្វាយរៀង ៖ យុវជន២នាក់ ចូលចិត្តមើលរឿងផៅវើរ រេងចឺរ (Power Rangers) រហូតដល់ស្រឡាញ់ចូលចិត្តឈុតសម្លៀកបំពាក់តួអង្គអ្នកក្លាហាន Power Rangers ក៏នាំគ្នាទិញយកមកស្លៀកពាក់ ហើយបង្ហោះម៉ូតូលេង តាមផ្លូវ ទីបំផុតត្រូវបានសមត្ថកិច្ចជំនាញចុះស្រាវជ្រាវឃាត់ខ្លួនទាំង២នាក់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំពងទឹក នៃអធិការដ្ឋាននគរបាលស្រុករំដួល បានចុះធ្វើការស្រាវជ្រាវ ឈានដល់ឃាត់យុវជន ២នាក់ ដែលបិទមុខ ស្លៀកពាក់ឈុតតួអង្គ Power Rangers ជិះម៉ូតូ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1LA-0213 ដឹកគ្នាតាមដងផ្លូវ និងថែមទាំងបង្ហោះយ៉ាងអនាធិបតេយ្យទៀតផង។

ប្រភពដដែល បានឱ្យដឹងបន្តថា តាមការសារភាព គឺយុវជនទាំង២នាក់នេះ ចូលចិត្តមើល YouTube ចាប់ចិត្តស្រឡាញ់តួអង្គអ្នកក្លាហាន Power Rangers ប្រែកាយ ក៏នាំគ្នាកុម្មង់ទិញឈុតសម្លៀកបំពាក់ Power Rangers នោះ មកស្លៀក រួចម៉ូតូបង្ហោះលេង តែប៉ូលិសមិនខ្លាចអ្នកក្លាហានផៅវើរ រេងចឺរ បែរជាចាប់ចូលប៉ុស្តិ៍ទៅវិញ ៕

RELATED ARTICLES