Tuesday, April 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទិញញថ្នាំញៀនជក់ ចែកាច់ជួយមិនបាន ជា.../ប់ខ្នោះ

ទិញញថ្នាំញៀនជក់ ចែកាច់ជួយមិនបាន ជា…/ប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ខំពាក់ចែកាច់ជាប់ខ្លួន រួចទៅទិញថ្នាំញៀន យកមកជក់ នឹកថាក្រែងចែកាច់ ស័ក្តិសិទ្ធិ សមត្ថកិច្ចមើលមិនឃើញ ដឹងអីពេលត្រឡប់មកវិញ ជួបនឹងកម្លាំងល្បាតប្រទះឃើញ មានការសង្ស័យ ឃាត់សាកសួរនិងឆែកឃើញថ្នាំញៀន ចំនួន៣កញ្ចប់ ក៏ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទ្រី សុក្រិត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

ចំពោះវត្ថុតាងចាប់យក រួមមាន ថ្នាំញៀន ចំនួន៣កញ្ចប់ ទម្ងន់០,២៩ក្រាម ម៉ូតូ ១គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AB-7170 និងចែកាច់ជ្រូកព្រៃពណ៌ស ចំនួន១។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ បានចេញល្បាតដល់ចំណុចកើតហេតុខាងលើ ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូម្នាក់ឯង ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់សាកសួរ និងឆែកឆេរ រកឃើញ ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន៣កញ្ចប់ ដែលជនសង្ស័យបានកាន់ក្តាប់នៅក្នុងដៃខាងឆ្វេង។ បន្ទាប់មកសមត្ថកិច្ចបានឃាត់ និងនាំខ្លួនជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍នគរបាលព្រែកហូរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ម្សៅក្រាមពណ៌ថ្លា សង្ស័យសារធាតុញៀន ចំនួន៣កញ្ចប់ខាងលើ ពិតជារបស់ខ្លួនមែន ដោយខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ អាយុប្រហែល៣៩ឆ្នាំ មាឌស្គម សម្បុរខ្មៅស្រអែម សក់ខ្លីពណ៌ខ្មៅ នៅម្តុំ ទំនប់៦៥ ហៅទំនប់ឆ្កែឆ្កួត ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ក្នុងតម្លៃ ៣ម៉ឺនរៀល បំណងយកមកប្រើប្រាស់។

 ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES