Friday, March 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតៃកុងគ្រឿងចក្រលក់ថ្នាំញៀន ជា.../ប់ខ្នោះ

តៃកុងគ្រឿងចក្រលក់ថ្នាំញៀន ជា…/ប់ខ្នោះ

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ ជាតៃកុងគ្រឿងចក្រ អេស្កាវ៉ាទ័រ បានបែកគំនិតជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះស្រាវជ្រាវឃាត់ខ្លួនបាន ដកហូតបានថ្នាំញៀន ១កញ្ចប់ធំ។

លោកវរសេនីយ៍ទោ អេង ហាក់គ័ង អធិការនគរបាលស្រុកកោះញែក បានបញ្ជាក់ប្រាប់នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលពីលោកស៊ាវ ងីឈាន់ ព្រះរាជ អាជ្ញារងខេត្តមណ្ឌលគិរី កម្លាំងការិយាល័យគ្រឿង ញៀន បានសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកោះញែក បានឈានដល់ការបង្ក្រាបនិងឃាត់ ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ត្រង់ក្រុមហ៊ុន ថាចហ្វូត ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក។

ជនសង្ស័យ មានឈ្មោះឌឿ លឿ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរតៃកុងអេស្កាវ៉ាទ័រ មានស្រុកកំណើតនៅភូមិកោះស្នែង ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បច្ចុប្បន្នបម្រើការងារបើកគ្រឿងចក្រអេស្ការ នៅក្រុមហ៊ុន ថាច់ហ្វូត។

លោកអធិការស្រុកកោះញែក បានបន្ថែមថា ក្រោយការបង្ក្រាប សមត្ថជំនាញបានរកឃើញថ្នាំញៀន និងសម្ភារៈផ្សេងៗរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន១កញ្ចប់ធំ ទូរស័ព្ទដៃ ១គ្រឿង អត្ត សញ្ញាណប័ណ្ណសញ្ជាតិជាតិខ្មែរ ១សន្លឹក កាតចាក់វ៉ាក់សាំងកូវីត ចំនួន១ កំប៉ុងជ័រពណ៌ខ្មៅ ដាក់ថ្នាំញៀន១ និងប្រអប់ក្រដាសវេចខ្ចប់១។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES