Friday, March 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចាប់ឡាន-ម៉ូតូ-កង់បី ២៣គ្រឿង លេងភ្លើងខុសបច្ចេកទេស

 ចាប់ឡាន-ម៉ូតូ-កង់បី ២៣គ្រឿង លេងភ្លើងខុសបច្ចេកទេស

ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចេញល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម បញ្ហាក្មេងទំនើង និងចាត់វិធានការទៅលើការយកម៉ូតូ ឬរថយន្តមកកែច្នៃអំពូលភ្លើងខុសធាតុដើម ជាលទ្ធផល សមត្ថកិច្ចបានចាប់ឃាត់រថយន្តម៉ូតូ និងម៉ូតូកង់បី សរុប២៣គ្រឿង ដែលបានកែច្នៃបំពាក់អំពូលខុសបច្ចេកទេស។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា  នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ កម្លាំងអន្តរាគមន៍ខេត្ត កម្លាំងផែនព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចេញត្រួតពិនិត្យក្មេងទំនើង ក្មេងកែច្នៃម៉ូតូជាសំឡេង ជាភ្លើងខុសបច្ចេកទេស នៅបើកបរតាមដងផ្លូវ ភូមិសាស្ត្រសំខាន់ៗ ក្នុងខេត្តកំពង់ចាម។

ប្រភពដដែល បន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានត្រួតពិនិត្យមធ្យោបាយ ដែលប្រើប្រាស់ភ្លើង និងបំពាក់ស៊ីម៉ាំងបំពងសំឡេងខុសបច្ចេកទេស  បានចំនួន ២១គ្រឿង ក្នុងក្រុងកំពង់ចាម ក្នុងនោះមានម៉ូតូ ចំនួន១៥ គ្រឿង (លេងភ្លើងខុសបច្ចេកទេស) ម៉ូតូកង់បី ចំនួន៥រឿង (លេងភ្លើងខុសបច្ចេកទេស) និងរថយន្ត ចំនួន ១គ្រឿង (លេងភ្លើងខុសបច្ចេកទេស)។

ដោយឡែក នៅស្រុកស្ទឹងត្រង់សមត្ថកិច្ច បានឃាត់ម៉ូតូ ២គ្រឿង ក្នុងនោះ ១គ្រឿង ម៉ាកធូដេ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1JJ-2293 បានអប់រំ និងឱ្យដោះភ្លើងចេញនៅហ្នឹងកន្លែង និង១គ្រឿងទៀត ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ បានឃាត់យកមកអធិការដ្ឋាន ដើម្បីឱ្យដោះចេញ និងធ្វើកិច្ចសន្យា រួចឱ្យអាណាព្យាបាលមកធានា។

ទន្ទឹមនឹងនេះ ដោយអនុវត្តទៅតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ ហេង វុទ្ធី បានអំពាវនាវដល់យុវជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ កុំយកមធ្យោបាយទៅ កែច្នៃខុសលក្ខណៈបច្ចេកទេស បើពុំដូច្នោះទេ សមត្ថកិច្ចនឹងចាត់វិធានការទៅតាមនិតិវិធី ដោយចាប់អនុវត្តពីថ្ងៃផ្សព្វផ្សាយព័ត៌មាននេះតទៅ៕

RELATED ARTICLES