Saturday, March 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀងខ្យល់កន្ត្រាក់ រ---/លំផ្ទះ៥៤ខ្នង

ភ្លៀងខ្យល់កន្ត្រាក់ រ—/លំផ្ទះ៥៤ខ្នង

ខេត្តបាត់ដំបងៈ លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន៥៤ខ្នង ត្រូវបានរងការខូចខាតយ៉ាងដំណំ ឯដើមឈើក៏រលំជាច្រើនដើម ក្រោយពីកើតមានបាតុភូតគ្រោះធម្មជាតិ ភ្លៀងធ្លាក់ ១មេធំ លាយខ្យល់កន្ត្រាក់។

ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៤៥នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា បាតុភូតគ្រោះធម្មជាតិខាងលើនេះ បានវាយប្រហារនិងបង្កផលប៉ះពាល់ទៅលើភូមិ ចំនួន៣ រួមមាន ១-ភូមិអូរស្រឡៅ ខូចខាតអស់ចំនួន៣៧ខ្នង ដោយខូចខាត ស័ង្កសី អស់ចំនួន៦៧៥សន្លឹក និងខូចខាតទាំងស្រុងផ្ទះ១ខ្នង (ផ្ទះមានតម្កល់ជើងតាង ដួលរលំរាបដល់ដី) មានម្ចាស់ឈ្មោះឡៃ ខ្លុយ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅក្រុម១ ភូមិអូរស្រឡៅ ឃុំអូរដំបង២ ស្រុកសង្កែ។ ២-ភូមិអូរខ្ជាយ ខូចខាតអស់ចំនួន៦ខ្នង ខូចខាតស័ង្កសី អស់ចំនួន២០០សន្លឹក និង៣-ភូមិវត្តចែង ខូចខាតអស់ចំនួន១១ ខ្នង ដោយប៉ើងរបើកស័ង្កសី ៣០០សន្លឹក។

យ៉ាងណា នៅក្នុងហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ គឺពុំបានបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិតមនុស្សឬសត្វឡើយ៕

RELATED ARTICLES