Sunday, March 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបណ្តេ.../ញវៀតណាម ៣០នាក់ ចេញពីកម្ពុជា

បណ្តេ…/ញវៀតណាម ៣០នាក់ ចេញពីកម្ពុជា

ភ្នំពេញ ៖ អនុវត្តអនុសាសន៍លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន៣០នាក់ (ស្រី៧នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រក​ទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ ខេត្តស្វាយរៀង។

ជនជាតិវៀតណាម ទាំង៣០នាក់ ដែលត្រូវបានបណ្តេញចេញពីកម្ពុជា ជាប់ពាក់ព័ន្ធករណី បំពានប្រកាសស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលពីនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រ​វេសន្ត និងនាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

RELATED ARTICLES