Sunday, March 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រា.../បក្រុមចាប់ជំរិត វ៉ៃ.../ខ្នោះ១៩នាក់ 

 បង្ក្រា…/បក្រុមចាប់ជំរិត វ៉ៃ…/ខ្នោះ១៩នាក់ 

ភ្នំពេញ ៖ ឧក្រិដ្ឋជនចាប់ជំរិត ជាជនជាតិចិន និងខ្មែរ ចំនួន១៩នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលនៅតាមបណ្តាខណ្ឌ និងខេត្តនានា បង្ក្រាបបានជាបន្តបន្ទាប់ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។

យោងតាមទំព័របណ្តាញសង្គមរបស់ស្នងការនគបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ថា សមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បង្ក្រាបជនសង្ស័យជនជាតិចិន និងខ្មែរ ១៩នាក់ បង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ និងបង្កភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរអន្តរជាតិ ។

ប្រភពដដែល បន្តថា សមត្ថកិច្ចផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ឈានដល់ការបង្ក្រាប បានជនសង្ស័យជនជាតិចិន និងខ្មែរ ចំនួន១៩នាក់ ដែលបានប្រព្រឹត្តនៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍ សែនជ័យ។

ការបង្ក្រាបនោះ ធ្វើឡើងជាបន្តបន្ទាប់ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែន ការងារនគរបាលព្រហ្មទណ្ឌ កាលពីទី០៦ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដែលមានការសហការពីកម្លាំងនគរបាលខេត្តមណ្ឌលគិរី ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានរថយន្ត ចំនួន៥គ្រឿង និងអាវុធខ្លី ចំនួន១ដើម។ ក្នុងចំណោមជន សង្ស័យទាំ១៩នាក់ មានជនជាតិចិន ២នាក់ និងជនជាតិខ្មែរ ១៧នាក់។ 

ជនសង្ស័យ និងវត្ថុតាងខាងលើ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនទៅសា លាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ដោយឡែក ចំពោះបក្ខពួកជនសង្ស័យដែលនៅសេសសល់មួយ ចំនួន សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីបន្តស្វែងរកឃាត់ខ្លួន យកមកចាត់ការតាមនីតិវិធី៕

RELATED ARTICLES