Tuesday, March 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៅកែឡេ សម្រស់ធារ៉ា ជាប់គុក

ថៅកែឡេ សម្រស់ធារ៉ា ជាប់គុក

ខេត្តពោធិ៍សាត់ ៖ លោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌី សប ខលមេឯ.ក ត្រូវកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ តាមចាប់ខ្លួនដល់ខេត្តកោះកុង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ហើយបានបញ្ជូនមកកាន់តុលាការខេត្តពោធិ៍សាត់ និងត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួននៅពន្ធនាគារ ជាបណ្តោះអាសន្ន ។

ការចុះបង្ក្រាបនេះ មិនមែនជាលើកទី១ ទេ កន្លងមក នៅខេត្តស្វាយរៀង ធ្លាប់បានចុះចាប់ និងបិទទីតាំងឃ្លាំងផលិតគ្រឿងសម្អាងសម្រស់ធារ៉ា ម្តងរួចមកហើយ ប៉ុន្តែក្រុមហ៊ុនមិនរាងចាល ដោយបន្តចែកចាយគ្មានច្បាប់អនុញ្ញាតលើទីផ្សារ ទាំង២៥ខេត្ត-រាជធានី ។

កន្លងមក បទល្មើសបានកើតឡើងជាបន្តបន្ទាប់ នៅខេត្តពោធិ៍សាត់ ទើបសមត្ថកិច្ចចុះបង្ក្រាប ជាមួយមន្ត្រីជំនាញ ហើយបានរកឃើញថា ផលិតផលទាំងនោះ ផលិតគ្មានស្តង់ដារបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។

ថៅកែឡេ ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍ សាត់ ជាបណ្តោះអាសន្ន និងបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES