Wednesday, March 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមន្ត្រីសាលាក្រុង ក្លាយជាចោរ លួ.../ចលុយ និងទូរស័ព្ទ

មន្ត្រីសាលាក្រុង ក្លាយជាចោរ លួ…/ចលុយ និងទូរស័ព្ទ

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ជាមន្ត្រីសាលាក្រុងបាត់ដំបង  បានបែកគំនិតលួចប្រាក់ និងទូរស័ព្ទដៃ នៅក្នុងផ្ទះរបស់គេ រួចព្យាយាមរត់គេចខ្លួន តែក្រោយត្រូវបានសមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួនបានភ្លាមៗ។

ករណីលួចលុយនិងទូរស័ព្ទនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិប្ញស្សីព្រះ ស្រុកគាស់ក្រឡ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះចាត បូរី ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរជាមន្ត្រីសាលាក្រុងបាត់ដំបង មានលំនៅ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។ ចំណែកជនរងគ្រោះ មានឈ្មោះ អ្នក ង៉ូយ ភេទប្រុស អាយុ៦៥ឆ្នាំ មានលំនៅ ភូមិកើតហេតុខាងលើ។

តាមសម្តីជនរងគ្រោះ ដែលបានប្តឹងទៅកម្លាំងអធិការស្រុកគាស់ក្រឡ បានឱ្យដឹងថា គាត់មិនបានស្គាល់មុខជនសង្ស័យទេ តែជននោះ បានចូលលួចលុយនៅក្នុងផ្ទះគាត់ យកអស់ចំនួន៥០ម៉ឺនរៀល និងទូរស័ព្ទដៃ ចំនួន២គ្រឿង។ ក្រោយលួចបានលុយនិងទូរស័ព្ទ ជននេះបាន ជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពីទទូលបណ្តឹងជនរងគ្រោះភ្លាម កម្លាំងសមត្ថកិច្ចជំនាញ បានចេញអន្តរាគមន៍តាមស្វែងជនសង្ស័យ លុះបន្តិចក្រោយមក ក៏ស្ទាក់ក្របួចជនសង្ស័យជាប់ភ្លាមៗ ព្រមទាំងដកហូតបានវត្ថុតាង រួមមាន លុយ ចំនួន ៥៨៣ ០០០រៀល ទូរស័ព្ទ ចំនួន៣គ្រឿង និងម៉ូតូ ១គ្រឿង ម៉ាក Zoomer-X។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES