Wednesday, March 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ក្មេងស្ទាវបង្ហោះម៉ូតូ មកលាងបង្គ---/ន់

ចាប់ក្មេងស្ទាវបង្ហោះម៉ូតូ មកលាងបង្គ—/ន់

ខេត្តកណ្តាល ៖ យុវជន ២នាក់ បានបបួលគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូ យ៉ាងអនាធិបតេយ្យ ទីបំផុតត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវ ឃាត់ខ្លួនបានម្នាក់ យកមកអប់រំណែនាំ ឱ្យធ្វើពលកម្ម និងអនាម័យសម្អាតបន្ទប់ទឹក ក្នុងបរិវេណអធិការស្រុក មុននឹងអនុញ្ញាតឱ្យឪពុកម្តាយមកធានាយកទៅផ្ទះវិញ ចំណែកបក្ខពួកម្នាក់ទៀត បានរត់គេចបាត់។

ករណីក្មេងទំនើងបង្ហោះម៉ូតូនេះ បានកើតទ្បើងកាលពីវេលាម៉ោង ៣និង០៥នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អម្ពិល ស្រុកអង្គស្នួល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងទំនើងទាំង២នាក់ ខាងលើ បានធ្វើសកម្មភាពបង្ហោះម៉ូតូ ១គ្រឿង តាមបណ្តោយផ្លូវជាតិលេខ៤ ហើយត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវប្រ ទះឃើញ ក៏ថតវីដេអូសកម្មភាពយុវជន២នាក់ បង្ហោះម៉ូតូ រួចរាយការណ៍មកប្រាប់សមត្ថកិច្ចភ្លាមៗ។

ប្រភពដដែល បន្តថា ក្រោយពីទទួលបានករណីខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ដំណាក់អម្ពិល បានសហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល បានចេញទៅល្បាតពួនស្ទាក់ ទើបឃាត់ខ្លួនយុវជនខាងលើបាន ១នាក់ រួចនាំទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរចំណែកអ្នកជិះខាងក្រោយ បានរត់គេចខ្លួនបាត់។យុវជនខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានអញ្ជើញក្រុមគ្រួសារមកធ្វើកិច្ចសន្យាអប់រំ រួចឱ្យយុវជនខាងលើ លាងសម្អាតបន្ទប់ទឹក និងធ្វើអនាម័យនៅបរិវេណអធិការស្រុកអង្គស្នួល ទើបឱ្យត្រទ្បប់ទៅផ្ទះវិញ៕

RELATED ARTICLES