Wednesday, March 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទៅស៊ីឈ្នួលលាងចាន ភ្លើងឆេះផ្ទះ.../ហ្មត់

ទៅស៊ីឈ្នួលលាងចាន ភ្លើងឆេះផ្ទះ…/ហ្មត់

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីវ័យចំណាស់ម្នាក់ រវល់ចេញទៅស៊ីឈ្នួលលាងចានឱ្យគេ នៅតាមរោងបុណ្យ រោងការ ស្រាប់តែត្រឡប់មកដល់ផ្ទះវិញ ឃើញភ្លើងកំពុងឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ បង្កឱ្យខូចខាតផ្ទះអស់ទាំងស្រុង សូម្បីតែរបស់របរប្រើប្រាស់បន្តិចបន្តួចក្នុងផ្ទះ ក៏មិនអាចយកចេញទាន់ឡើយ។

ហេតុការណ៍ភ្លើងឆេះផ្ទះនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន។

ផ្ទះដែលរងការឆាបឆេះ ជាប្រភេទផ្ទះតៀមសង់ឡើងពីឈើ ប្រក់ស័ង្កសី ទំហំ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ មានម្ចាស់ឈ្មោះពេជ្រ ទូច ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរដើរស៊ីឈ្នួលលាងចានតាមរោងការ រោងបុណ្យ និងស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីចំណាស់ជាម្ចាស់ផ្ទះខាងលើ បានចេញទៅស៊ីឈ្នួលលាងចាន ដោយទុកចៅស្រីអាយុប្រហែល១២ឆ្នាំ ឱ្យនៅចាំផ្ទះ ក្រោយមកនៅម៉ោងកើតហេតុ ស្រាប់តែនៅផ្នែកខាងក្រោយនៃចង្ក្រានបាយ មានអណ្តាតភ្លើងឆេះឡើង យ៉ាងសន្ធោសន្ធៅ គ្រានោះរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋានខេត្ត បានចេញអន្តរាគមន៍ ដើម្បីជួយបាញ់ពន្លត់ តែមិនអាចជួយសង្គ្រោះបានឡើយ ដោយសារតែផ្លូវមានភាពតូចចង្អៀត ហើយត្រូវបានអ្នកភូមិសង់រោងការនិងរោងបុណ្យ អមសងខាង ទើបមិនអាចឱ្យរថយន្តសង្គ្រោះ ចូលជួយអន្តរាគមន៍បានទាន់ពេលវេលាឡើយ៕

RELATED ARTICLES