Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយន្តហោះ Air Asia មានភ្លើងឆាបឆេះ.../ម៉ាស៊ីន ហោះត្រឡប់មកចុះចតនៅព្រលានវិញ

យន្តហោះ Air Asia មានភ្លើងឆាបឆេះ…/ម៉ាស៊ីន ហោះត្រឡប់មកចុះចតនៅព្រលានវិញ

គូឡាឡាំពួរ (ម៉ាឡេស៊ី) ៖ យន្តហោះដឹកអ្នកដំណើរ របស់ក្រុម AirAsia មួយគ្រឿង មានភ្លើងឆាបឆេះម៉ាស៊ីន ពេលធ្វើដំណើរទៅប្រទេសចិន ត្រូវបានហោះហើរត្រឡប់មកអាកាសយានដ្ឋានគូឡាឡាំពួរ វិញភ្លាម។

តាមប្រភព The Straits Times បានរាយការណ៍នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ថា មន្ត្រីម៉ាឡេស៊ី និងក្រុម ហ៊ុនអាកាសចរណ៍ AirAsia បានឲ្យដឹងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥  ថា យន្តហោះរបស់ក្រុមហ៊ុនអាកាស ចរណ៍ AirAsia បានហោះហើរទៅកាន់ប្រទេសចិន តែបានត្រឡប់មកទៅទីក្រុងកូឡាឡាំពួរ វិញ បន្ទាប់ពីហោះហើឡើងបានបន្តិច ដោយសារម៉ាស៊ីនមានភ្លើងឆាបឆេះភ្លាមៗ ហើយបានចុះចតដោយសុវត្ថិភាព ដោយមិនមានរបាយការណ៍ពីអ្នករងរបួសឡើយ។

ក្រុមហ៊ុនអាកាសចរណ៍ Air Asia បានឲ្យដឹងថា ជើងហោះហើរ AK128 ដែលជាយន្តហោះ Airbus A320 បានធ្វើដំណើរទៅកាន់ទីក្រុងសិនចិន (Shenzhen) ប៉ុន្តែត្រូវបានហោះត្រឡប់ទៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ វិញ ដោយសារតែម៉ាស៊ីនមួយមានបញ្ហា។

ចំណែកនាយកដ្ឋានពន្លត់អគ្គិភ័យ រដ្ឋសេឡាងហ្គ័រ (Selangor) របស់ប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា បំពង់ខ្យល់បានផ្ទុះ បណ្តាលឱ្យមានភ្លើងឆេះម៉ាស៊ីនខាងស្តាំនៃយន្តហោះភ្លាមៗ បន្ទាប់ពីការហោះហើរចាកចេញរបស់យន្តហោះ នៅម៉ោង ៩:៥៩នាទីយប់ ថ្ងៃទី២៦ ខែមីនា  ឆ្នា២០២៥ (ម៉ោងក្នុងស្រុក)។ ទោះបីជាយ៉ាងណា ក្រុមហ៊ុន AirAsia បានបញ្ជាក់ថា ការស៊ើបអង្កេត បានរកឃើញថា មិនមានភ្លើងឆេះនោះទេ ប៉ុន្តែបំពង់ខ្យល់ដែលខូច បានធ្វើឱ្យខ្យល់ក្តៅហូរចូលទៅក្នុងម៉ាស៊ីន។

មន្ត្រីពន្លត់អគ្គិភ័យ បានបញ្ជាក់ថា អ្នកដំណើរនិងយានិកទាំងអស់ បានចេញពីយន្តហោះ បន្ទាប់ពីយន្តហោះបានចុះចតដោយសុវត្ថិភាព ដោយគ្មានអ្នកដំណើរណាម្នាក់រងរបួសទេ។

ក្រុមហ៊ុន AirAsia បានថ្លែងថា អ្នកដំណើរទាំង ១៧១នាក់ ត្រូវបានផ្ទេរទៅកាន់យន្តហោះផ្សេងទៀត ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ សិនចិន ប៉ាវអាន នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដោយសុវត្ថិភាព ។ ក្រុមហ៊ុនអាកាសចរណ៍ខាងលើ បានបន្ថែមថា ខ្លួនរំពឹងថាយន្តហោះកើតហេតុខាងលើ នឹងចាប់ផ្តើមដំណើរការឡើងវិញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក អែនថូនី ឡូកេ (Anthony Loke) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី ថាអាជ្ញាធរអាកាសចរណ៍ម៉ាឡេស៊ី នឹងស៊ើបអង្កេតពីឧប្បត្តិហេតុខាងលើនេះ៕

RELATED ARTICLES