Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានដេក បុ.../ករះសួនផ្លូវ

បើកឡានដេក បុ…/ករះសួនផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់ បានបើកបររថយន្តដឹកឥដ្ឋ ១គ្រឿង ទាំងស្ថានភាពងងុយដេក ធ្វើឱ្យងោកមួយភាំង ក៏ជ្រុលចង្កូតឡើងខឿនសួនច្បារ ខណ្ឌចែកទ្រូងផ្លូវបុករះកូនឈើ ប៉ាណូផ្សាយពាណិជ្ចកម្ម និងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រាបដល់ដី ចំណែករថយន្ត ទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើង កាលពីម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅតាមមហាវិថីឈ្នះ-ឈ្នះ ត្រង់ចំណុចមុខវត្តអង្គក្រពើ ក្នុងភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។រថយន្តដែលកើតមានគ្រោះថ្នាក់ខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-5147 បើកបរដោយឈ្មោះហាក់ គឹមហួរ អាយុ២៤ឆ្នាំ ស្នាក់នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកឥដ្ឋ ១គ្រឿងខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីឈ្នះ-ឈ្នះ ក្នុងទិសដៅពីជើង មកត្បូង។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តជ្រុលចង្កូតឡើង ខឿនសួនច្បារខណ្ឌចែកទ្រូងផ្លូវ បុករះកូនឈើ រលើងទាំងឫសអស់៤ដើម បង្គោលផ្លាកប៉ាណូផ្សាយពាណិជ្ចកម្មរលើង ១ដើម និងបុកបង្គោលភ្លើង បំភ្លឺផ្លូវបាក់រាប ដល់ដី ទើបរថយន្តបានជាប់ទៅមុខលែងរួច ចំណែកឥដ្ឋធ្លាក់នៅរាយប៉ាយពេញផ្លូវ។

តាមសម្តីបុរសជាអ្នកបើកបររថយន្តខាងលើ បានឱ្យដឹងថា មូលហេតុ ដោយសារតែគាត់ងងុយដេកងោកមួយភាំង ទើបធ្វើឱ្យរេចង្កូត ឡើងសួនច្បារបែបនេះ។ មុនពេលកើតហេតុ គាត់បានរៀបឥដ្ឋចំនួន ១ម៉ឺនដុំ ដឹកពីព្រែកអញ្ចាញ យកទៅដាក់ឱ្យម៉ូយនៅរាជធានីភ្នំពេញ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានជួបគ្រោះថ្នាក់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ចុះអន្តរាគមន៍ រួចអូសយករថយន្តខាងលើ ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារ ណៈ៕

RELATED ARTICLES