Wednesday, April 23, 2025
Homeសង្គម និងជីវិតកូនស្រីកើតមហារីកគ្រាប់ឈាម ម៉ែសំពះសុំជំនួយសង្គ្រោះ

កូនស្រីកើតមហារីកគ្រាប់ឈាម ម៉ែសំពះសុំជំនួយសង្គ្រោះ

ភ្នំពេញ ៖ ក្មេងស្រីម្នាក់ ទើបនឹងមានវ័យ៥ឆ្នាំ បានកើតមានជំងឺដ៏កាចសាហាវ (មហារីកគ្រាប់ឈាម) និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសថៃ (ចាក់គីមី) ចំនួន៣លើកចំណាយអស់ប្រាក់ជិត ៥ម៉ឺនដុល្លារទៅហើយ តែហាក់មិនសូវមានប្រសិទ្ធភាព ទើបបញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀតណាម ប៉ុន្តែខ្វះលទ្ធភាពព្យា បាល ទើបក្រុមគ្រួសារបានអំពាវនាវសុំការជួយឧបត្ថម្ភពីសប្បុរសជន ដើម្បីសង្គ្រោះជីវិតកូនស្រី។

 អ្នកស្រី ញ៉ឹល ស៊ីនី និងស្វាមីឈ្មោះសាំង សុខា រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវជាឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់ខ្លួន បានកើតមានជំងឺមហារីកគ្រាប់ឈាមប្រភេទ AML ដែលជាជំងឺពិបាកព្យាបាល ហើយចាប់ផ្តើមព្យាបាល ចាប់ តាំងពីខែវិច្ឆិកា មក ដោយចេញទៅព្យាបាលនៅប្រទេសថៃ និងបានចាក់គីមី ចំនួន ៣វគ្គ នៅមន្ទីរពេទ្យក្នុងប្រទេសថៃ ប៉ុន្តែហាក់មិនសូវមានប្រសិទ្ធភាពនោះទេ ដោយរយៈពេលនៃការព្យាបាល៥ខែ មកនេះ ចំណាយអស់ប្រហែលជិត ៥ម៉ឺនដុល្លារ។

អ្នកស្រីស៊ីនី បានបន្តថា “ការព្យាបាលនៅប្រទេសថៃ ពេទ្យថៃ ប្រាប់ថា ត្រូវការផ្សាំខួរឆ្អឹងខ្នងទើបកូនមានប្រ សិទ្ធភាពអាចព្យាបាលជា តែការផ្សាំខួរឆ្អឹងខ្នង មានតម្លៃថ្លៃពេក ដោយគេឱ្យត្រៀមយ៉ាងតិចជាង១០ម៉ឺនដុល្លារ។ ដោយពួកខ្ញុំគ្មានលុយគ្រប់គ្រាន់ ហើយក៏បាននាំកូនមក ពិនិត្យនៅពេទ្យវៀតណាម។ ដើម្បីសាកសួរពីតម្លៃការផ្សាំខួរឆ្អឹងខ្នង ឮថាគេមានតម្លៃធូរជាងនៅថៃ”។

ម្តាយកុមារីរងគ្រោះ បានបន្តទៀតថា ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ខ្លួនទើបតែទទួលបានលទ្ធផលការធ្វើតេស្តខួរឆ្អឹងខ្នង ពីប្រទេសថៃ បញ្ជាក់ថា ខួរឆ្អឹងរបស់កូនគាត់ មិនមានជំងឺមហារីកទៀតទេ ក៏ប៉ុន្តែនៅក្នុងក្រូម៉ូហ្សូនកូនស្រីរបស់គាត់ មានជំងឺមហារី ៧ភាគរយទៀត។ ប៉ុន្តែនៅ ពេទ្យវៀតណាម គ្រូពេទ្យបានបញ្ជាក់ថា ការធ្វើគីមីនៅប្រទេសថៃ មិនទទួលបានជោគជ័យនោះទេ។ ដូច្នេះហើយតម្រូវធ្វើការព្យាបាលសាជាថ្មី នៅប្រទេសវៀតណាម។

សម្រាប់ការព្យាបាលនៅប្រទេសវៀតណាម គឺត្រូវការថវិកាប្រហែល ៣ម៉ឺនដុល្លារទៀត ខណៈថវិការបស់អ្នកស្រី មានតិចតួចប៉ុណ្ណោះ ដូច្នេះមានតែអំពាវនាវដល់សប្បុរសជន មេត្តាជួយសង្គ្រោះជីវិតកូនស្រីគាត់ផង។

ម្តាយកុមារីរងគ្រោះ បានបញ្ជាក់ថា ពួកគាត់ពិតជាអស់លទ្ធភាពក្នុងការព្យាបាល ស្រោចស្រង់ជីវិតកូនស្រីទៀតហើយ ហេតុនេះមានតែសុំការសង្គ្រោះពីសប្បុរជន សូមមេត្តាជួយឧបត្តម្ភ តាមរយៈលេខទូរស័ព្ទ (ម្តាយក្មេង ស្រីរងគ្រោះ) លេខ ០៦៩ ៦៥៤ ១៨២៕

RELATED ARTICLES