Sunday, April 27, 2025
Homeព័ត៌មានអន្តរជាតិកងទ័ពភូមា បន្តបើកការវា.../យប្រហារ មិនខ្វល់នឹងបទឈប់បាញ់ ពេលគ្រោះរញ្ជួយដី

កងទ័ពភូមា បន្តបើកការវា…/យប្រហារ មិនខ្វល់នឹងបទឈប់បាញ់ ពេលគ្រោះរញ្ជួយដី

មីយ៉ាន់ម៉ា ៖ យោងតាមទិន្នន័យពីអង្គការសហប្រជាជាតិ និងគម្រោងតាមដានវិបត្តិ បង្ហាញថា រដ្ឋាភិបាលយោ ធាមីយ៉ាន់ម៉ា (ភូមា) បានបន្តបើកការវាយប្រហារតាមអាកាស និងការវាយប្រហារដោយកាំភ្លើងធំ ទៅលើក្រុមឧទ្ទាមប្រដាប់អាវុធ ទោះបីជាបទឈប់បាញ់ ត្រូវបានប្រកាស ក្រោយការរញ្ជួយដីកម្រិត ៧,៧រិចទ័រ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងខែមីនា ឆ្នា២០២៥ ក្តី។

តាមប្រភព Reuters បានរាយការណ៍នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ថាការរញ្ជួយដី កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ គឺជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ហើយក៏មានកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះពីប្រទេសជាច្រើនដើម្បីជួយមនុស្សរាប់សែននាក់ ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី នៅតំបន់ជម្លោះ ហើយមានការអំពាវនាវជាច្រើនពីអន្តរជាតិ ឲ្យបញ្ចប់ការប្រយុទ្ធគ្នា។

កាលពីថ្ងៃទី២ ខែមេសា  ឆ្នាំ២០២៥ យោធាភូមា បានប្រកាសបទឈប់បាញ់ រយៈពេល ២០ថ្ងៃ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះមនុស្សធម៌។ បន្ទាប់ពីក្រុមឧទ្ទាមប្រដាប់អាវុធ ក៏ដូចជាកងទ័ពភូមា បាននិយាយកាលពីថ្ងៃទី២២ ខែមេសា ឆ្នា២០២៥ ថាបទឈប់បាញ់បណ្តោះអាសន្ន នឹងចូលជាធរមាន ហើយត្រូវបានពន្យារដល់ថ្ងៃទី៣០ ខែមេសា ក្រោយការចរចាកម្រិតខ្ពស់នៅប្រទេសថៃ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

ទោះបីជាយ៉ាងណា មានសេចក្តីរាយការណ៍ថា ការប្រយុទ្ធគ្នា នៅតែបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយមិនមានការថយចុះ ហើយភាពញឹកញាប់នៃការវាយប្រហារតាមផ្លូវអាកាសរបស់រដ្ឋាភិបាលយោធា បានកើនឡើង ចាប់តាំងពីបទឈប់បាញ់ ត្រូវបានប្រកាស ធៀបនឹង ៦ខែមុន។ ចន្លោះពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី២៤ ខែមេសា យោធាភូមា បានបើកការវាយប្រហារយ៉ាងហោចណាស់ ២០៧លើក ក្នុងនោះមានការវាយប្រហារផ្លូវអា កាស ១៤០លើក និងការបាញ់ផ្លោងចំនួន ២៤គ្រាប់ នេះបើយោងតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិ ដែលផ្អែកលើរបាយការណ៍ដែលទទួលបាន។ ការវាយប្រហារច្រើនជាង ១៧២លើក បានកើតឡើងចាប់តាំងពីបទឈប់បាញ់ ដោយ ៧៣លើក កើតឡើងនៅក្នុងតំបន់ដែលរងគ្រោះដោយការរញ្ជួយដី។

លោក ជេមស៍ រ៉ូឌីវឺរ (James Rodeever) ប្រធានការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសភូមា បាននិយាយថា “អ្វីគ្រប់យ៉ាងកំពុងកើតឡើងដូចធម្មតា។ បទឈប់បាញ់ គួរតែពាក់ព័ន្ធនឹងការបញ្ឈប់រាល់សកម្មភាពយោធា និងចល័តយោធា ដើម្បីគាំទ្រការឆ្លើយតបមនុស្សធម៌ ដែលមិនទាន់កើតឡើងនៅឡើយ»។

បន្ទាប់ពីបទឈប់បាញ់ ពីរសប្តាហ៍ យន្តហោះយោធា បានហោះកាត់ភូមិ Kan Ma Yaik ក្នុងរដ្ឋ Karen នៅភាគអាគ្នេយ៍ប្រទេស នៅថ្ងៃទី១៦ ខែមេសា ក្នុងពេលប្រារព្ធពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិភូមា និងទម្លាក់គ្រាប់ បែកដែលបានសម្លាប់ប្រជាជនភូមា ប្រហែល ២០ នាក់ រួមទាំងស្ត្រីមានផ្ទៃពោះ និងទារកដែលមិនទាន់កើតផងដែរ។

យោងតាមទិន្នន័យដែលចងក្រងដោយ ACLED ក្នុងរយៈពេលប្រាំមួយខែ រហូតដល់ថ្ងៃទី២ ខែមេសា យោធាភូមា បានធ្វើការវាយប្រហារជាមធ្យម 7.6យន្តហោះ ឬយន្តហោះគ្មានមនុស្សបើក ក្នុងមួយថ្ងៃ ដែលបណ្តាលឱ្យមានអ្នកស្លាប់ច្រើនជាង ៥នាក់ ក្នុងមួយថ្ងៃ រួមទាំងជនស៊ីវិលផងដែរ។ ចន្លោះពីថ្ងៃទី២ ដល់ថ្ងៃទី១៨ ខែមេសា យោធាបានធ្វើការវាយប្រហារដោយយន្តហោះ ឬយន្តហោះគ្មានមនុស្សបើក ជាមធ្យម 7.6គ្រឿង ក្នុងមួយថ្ងៃ ដែលបណ្តាលឱ្យមានអ្នកស្លាប់ច្រើនជាង ៥នាក់ ក្នុងមួយថ្ងៃ រួមទាំងជនស៊ីវិលផងដែរ។ ក្នុងអំឡុងពេលនោះ មនុស្សសរុបចំនួន ១០៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ដោយក្រុមយោធា។ ទិន្នន័យបង្ហាញថា ក្រុមឧទ្ទាមប្រដាប់អាវុធ បានធ្វើការវាយប្រហារតាមអាកាស តែ ៣ដងប៉ុណ្ណោះ ក្នុងអំឡុង ពេលបទឈប់បាញ់ ចន្លោះពីថ្ងៃទី២ ដល់ថ្ងៃទី១៨ ខែមេសា ផ្ទុយទៅវិញ កងទ័ពអាកាសភូមា មានយន្តហោះចម្បាំង និងយន្តហោះវាយប្រហារដែលផលិតដោយចិន និងរុស្ស៊ី ឧទ្ធម្ភាគចក្រវាយប្រហាររុស្ស៊ី និង UAVs ធុនធ្ងន់មួយចំនួន យោងតាមរបាយការណ៍របស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រកាលពីឆ្នាំមុន។

អ្នកវិភាគជាន់ខ្ពស់នៅ ACLED បាននិយាយថា ចាប់តាំងពីការរញ្ជួយដីមក រដ្ឋាភិបាលភូមា បានបើកការវាយ ប្រហារតាមផ្លូវអាកាស នៅក្នុងរដ្ឋសាហ្គែង (Sagaing) និងរដ្ឋសាន (Shan) ដើម្បីព្យាយាមដណ្តើមយកទីតាំងយុទ្ធសាស្ត្រឡើងវិញ រួមទាំងនៅក្នុងរដ្ឋកាជីន (Kachin) និងរដ្ឋរ៉ាឃីន ហើយបាននិយាយថា យោធា បានបន្តធ្វើការវាយប្រហារតាមផ្លូវអាកាស សំដៅលើជនស៊ីវិល។

ក្នុងសេចក្តីប្រកាសបទឈប់បាញ់របស់ខ្លួន នៅថ្ងៃទី២ និង២២ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលមីយ៉ាន់ម៉ា បាននិយាយថា ខ្លួននឹងឆ្លើយតបចំពោះសកម្មភាពឧទ្ទាមជាច្រើន រួមទាំងការកេណ្ឌទាហាន និងការពង្រីកទឹកដី៕

RELATED ARTICLES