Saturday, May 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកបន្លែ បុ.../កគេរត់ ជួបស៊យផ្ទួន បុកសួនផ្លូវ

ឡានដឹកបន្លែ បុ…/កគេរត់ ជួបស៊យផ្ទួន បុកសួនផ្លូវ

ភ្នំពេញ ៖ រថយន្តទំនើប ១គ្រឿង កំពុងបើកបរសុខៗ ឃើញមានគ្រោះថ្នាក់ (កង់បីក្រឡាប់) នៅខាងមុខ ក៏បង្អង់ល្បឿន ធ្វើឱ្យរថយន្តដឹកបន្លែ ១គ្រឿង បើកមកពីក្រោយ ជ្រុលបុកពេញទំហឹង បណ្តាលឱ្យខូចខាតទាំងសងខាង ហើយភ្លាមនោះ រថយន្តដឹកបន្លែ បានព្យាយាមបើកគេច តែស៊យជ្រុលទៅបុកសួនច្បារទ្រូងផ្លូវ បណ្តាលឱ្យជាប់គាំង ទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៦ ទល់មុខក្រុមហ៊ុនលក់រថយន្ត BYD សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BY-1364 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ខណៈមកដល់ចំណុចកើតហេតុ រថយន្តខាងលើនេះ បានបន្ថយល្បឿន ព្រោះឃើញមានគ្រោះថ្នាក់ក្រឡាប់កង់បី នៅខាងមុខ ស្រាប់តែមានរថយន្ត ១គ្រឿងទៀត ម៉ាកសាំងយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2T-2353 ជារថយន្តដឹកបន្លែ បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅស្របគ្នា ក្នុងល្បឿនលឿន បានជ្រុលមកបុករថយន្ត FORD ពីក្រោយ ពេញទំហឹង រួចបន្តបើករត់គេច ប៉ុន្តែជួបគ្រោះស៊យជាន់ស៊យ បើកគេចបានប្រមាណជាង១០០ម៉ែត្រ ក៏រេចង្កូតបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ កល់ជាប់ ទៅមុខលែងរួចតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចះមកធ្វើការវាស់វែង និងបានយករថយន្តទាំង២ ទៅកាន់អធិ ការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីរង់ចាំភាគីទាំងសងខាង ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES