Saturday, May 24, 2025
Homeសង្គម និងជីវិតអ្នកគ្រូ ចុះពីបន្ទប់ជួល ដួលស្លា---/ប់

អ្នកគ្រូ ចុះពីបន្ទប់ជួល ដួលស្លា—/ប់

ភ្នំពេញ ៖ អ្នកគ្រូបង្រៀនម្នាក់ ដើរចុះពីបន្ទប់ជួល បំណងទៅធ្វើការ ស្រាប់តែវិលមុខ ខ្យល់គរ  ដួលស្លាប់ភ្លាមៗ នៅមុខបន្ទប់ជួល ជិតផ្សារថ្នល់បត់ ស្ថិតភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល នៅបេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ។

អ្នកគ្រូបង្រៀនដែលដួលស្លាប់ មានឈ្មោះ  អូន ស្រីដា អាយុ២៣ ឆ្នាំមុខរបរគ្រូបង្រៀន សព្វថ្ងៃធ្វើការក្នុងតួនាទីជាជំនួយការគ្រូ នៅសាលាឯកជន ប្រាយឡាញ៍ ស្នាក់នៅផ្ទះជួល ផ្លូវព្រៃស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសម្ដីប្រជាពលរដ្ននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះដើរចុះពីបន្ទប់ជួល ស្រាប់តែងងិតមុខ ប្រឹងយកដៃទាំងសងខាងទប់ជញ្ជាំងផ្ទះនិងរបង ដើម្បីទប់ខ្លួន រួបក៏ដួលផ្ងារក្រោយ ស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលឆោឡោ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ ហើយបានរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ ចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយមន្ត្រី នៃការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យា សាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សពពិតជាស្លាប់ដោយសារខ្យល់គរ គាំងបេះដូងប្រាកដមែន។

សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES