Thursday, July 31, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់ កសិករសម្រុកប្រមូលផលពោត

ទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់ កសិករសម្រុកប្រមូលផលពោត

ខេត្តកំពង់ចាម ៖ ប្រជាកិសករជាច្រើនគ្រួសារ ស្ថិតនៅចំណុចចុងកោះព្រលូង ក្នុងឃុំកោះមិត្ត ស្រុកកំពង់ សៀម និងប្រជាកសិករខ្លះទៀត ដែលមានចម្ការពោត ស្ថិតនៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិនបាននិងកំពុងសម្រុកប្រមូលផលពោតក្រហម របស់ពួកគាត់ ទាំងយប់ទាំងថ្ងៃ រួចហើយដឹកជញ្ចូនតាមមធ្យបាយផ្សេងៗ ឆ្ពោះទៅកាន់ផ្ទះរៀងៗខ្លួន។

ការសម្រុកប្រមូលផលពោតនេះ ដោយសារប៉ុន្មានថ្ងៃចុងក្រោយ សង្កេតឃើញទឹកទន្លេ បានហក់ឡើងយ៉ាងលឿន។

លោកអ៊ុម វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ចាម បានបញ្ជាក់ថា ចំពោះស្ថានភាពទឹកទន្លេមេគង្គ ខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទឹកទន្លេ បានហក់ឡើងថែមទៀត ដល់កម្ពស់ ១១,៩៤ម៉ែត្រ ធៀបថ្ងៃ២៨ កក្កដា ទឹកឡើងកម្ពស់ ០,៧០ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះ ធៀបទៅឆ្នាំ២០២៤ ទឹកទន្លេ មានកម្ពស់ត្រឹម ១១,០៦ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្ន មានកម្ពស់ ១៥,២០ម៉ែត្រ៕

RELATED ARTICLES