Friday, August 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបណ្តេញយួន ៧២នាក់ ចេញពីកម្ពុជា

បណ្តេញយួន ៧២នាក់ ចេញពីកម្ពុជា

ខេត្តតាកែវ ៖ ជនជាតិវៀតណាម (យួន) ប្រុសស្រី សរុបចំនួន៧២នាក់ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួន ពីបទលួចឆ្លងដែនស្នាក់នៅធ្វើការងារខុសច្បាប់ (ONLINE SCAMS) យកមកសាកសួរ រហូតបញ្ចប់នីតិវិធី និងបានធ្វើការបណ្តេញចេញតាមនីតិវិធី។

តាមប្រភពអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ថា ការបណ្តេញចេញជនជាតិវៀតណាម ទាំង៧២នាក់នេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ តាមអនុសាសន៍លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើប អង្កេតនិងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ៧២នាក់ (ស្រី២៤នាក់) ចេញពីព្រះរា ជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ។ 

គួរបញ្ជាក់ថា ជនជាតិវៀតណាម ទាំង៧២នាក់ខាងលើ គឺពាក់ព័ន្ធករណីបំពានប្រកាសស្តីពីការបណ្តេញជន បរទេសចេញពីព្រះរាជាណាចក្រកម្ពុជា អនុវត្តទោសចប់ (ធ្វើឱ្យខូចខាតដោយចេតនា និងចូលមកព្រះរា ជាណាចក្រកម្ពុជា ដោយខុសច្បាប់) លួចស្នាក់នៅខុសច្បាប់ លើសទិដ្ឋាការកំណត់ លួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅធ្វើការងារខុសច្បាប់ (ONLINE SCAMS) និងលួចស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន៕

RELATED ARTICLES