ខេត្តសៀមរាប ៖ កូនស្រីរបស់វីរកងទ័ពជួរមុខ មួយរូប បានបង្ហាញនូវអារម្មណ៍រំភើបយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា ឪពុករបស់នាង ដែលឈរជើងនៅសមរភូមិមុខ ច្បាំងតតាំងជាមួយចោរសៀមឈ្លានពាន អស់ រយៈពេល៥ថ្ងៃ នៅមានសុវត្ថិភាព និងបានវិលមកជួបមុខប្រពន្ធកូន ប៉ុន្តែអ្វីដែលធ្វើឱ្យកូនស្រីរូបនេះ រំជួលចិត្តអាណិតឪពុកនោះ គឺក្រោយពីបានជួបមុខ ឃើញឪពុកមានទឹកមុខស្លេកស្លាំង ស្គមស្គាំង កម្លាំងក៏ល្វើយ ដោយ សារជាប់ដៃក្នុងសង្គ្រាម ៥ថ្ងៃ ដាច់បាយដាច់ទឹក និងត្រូវផ្សែងពុលរបស់ទាហានចោរសៀមឈ្លានពាន។

កូនស្រីរបស់វីរកងទ័ពជួរមុខ ឈ្មោះយិន សូលីកា បានបង្ហោះរូបភាពនិងសំណេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ យិន ស៊ីដារិទ្ធ អាយុ៥០ឆ្នាំ ជាទាហានជួរមុខ ឈរជើងនៅប្រាសាទព្រះវិហារ ប៉ុន្មានថ្ងៃមុន គាត់បានសុំគេមកផ្ទះ ដោយសារគាត់អស់កម្លាំងនិងខ្សោយខ្លាំង គាត់ត្រូវប៉ះ ពាល់ផ្សែងពុល ហើយខ្ញុំគ្រាន់តែឮថាគាត់មកបាន ខ្ញុំបានឡើងពីភ្នំពេញ ទៅសៀមរាប ដល់ម៉ោង៨យប់ ប៉ាមក ដល់មុនខ្ញុំ ៥ល្ងាច គ្រាន់តែខ្ញុំមកដល់ផ្ទះភ្លាម ពេលនោះបេះដូងខ្ញុំប្រេះជាច្រើនកំណាត់ ពេលឃើញសភាពគាត់ស្គមស្គាំង មុខស្លេក និយាយខ្សាយៗ ខោដែលធ្លាប់ពាក់តឹង ប្រែជាធូរ ខ្ញុំបានរត់ទៅរកគាត់ សួរគាត់ ទាំងក្នុងចិត្តក្តុកក្តួលជាខ្លាំង ពេលឃើញសភាពគាត់បែបហ្នឹង សួរគាត់ថា ប៉ា ម៉េចបានប៉ាស្គមខ្លាំងបែបនេះ? ពេលហ្នឹងខ្ញុំរកនឹកសួរអីមិនឃើញទេ គាត់ឆ្លើយ ហ៊ឹមកូន នៅនោះហូបបាយមិនត្រង់មាត់ទេកូន មួយថ្ងៃ បានបាយតែមួយពេល ទឹកផឹកមិនគ្រប់គ្រាន់ គេងបានតិច ព្រោះការពារសមភូមិជួរមុខ គ្មានពេលគិតខ្វល់រឿងបាយទឹកទេកូន»។

នារីដដែល បន្តថា «មុនទៅ 64kg មកវិញ សល់ 57kg ស្រក 7kg ខ្ញុំមិនហ៊ានយំមុខគាត់ទេ ខំទប់កុំឱ្យគាត់ពិបាកចិត្ត ហើយគាត់ប្រាប់ថា ទ្រូងគាត់ពេលខ្លះចេះតែញ័រ ព្រោះកាល២៤ ២៥ ២៦ ២៧ ២៨ ពួកនោះទម្លាក់គ្រាប់ខ្លាំងរង្គើដី ញ័រពេញទ្រូង។ ខ្ញុំនៅអង្គុយសួរនាំគាត់ហូរហែ ចង់ដឹងពីសុខទុក្ខគាត់ ពេលនៅសង្គ្រាមព្រំដែន បន្ទាប់មក ស្អែកឡើង ទិញរបស់ញ៉ាំឱ្យគាត់មានកម្លាំងវិញ ក្នុងចិត្តអាណិតគាត់ជាខ្លាំង។ ប៉ាអើយ! កូនមិនចង់បានអីក្រៅពីឃើញប៉ាសុខសប្បាយទេ។ ហ៊ឹមមម ខ្ញុំសុំនិយាយតែប៉ុណ្ណឹងទេ អរគុណបងប្អូន ដែលបានអានដល់ចប់! អរគុណណាស់ប៉ា ដែលលះបង់កម្លាំងកាយចិត្ត និងសុខភាព ការពារជាតិមួយនេះ វីរកងទ័ពដ៏ក្លា ហាន ប៉ា…”៕


