Wednesday, September 3, 2025
Homeតារាខ្មែរសេង មង្គល ផ្តល់កាដូវីឡា ជូនឪពុកម្ដាយ

សេង មង្គល ផ្តល់កាដូវីឡា ជូនឪពុកម្ដាយ

ខេត្តពោធិ៍សាត់ ៖ តារាសម្ដែង លោកហូរ ប៉ូសេង ហៅសេង មង្គល បានធ្វើឲ្យឪពុកម្ដាយលោក ស្រក់ទឹកភ្នែក ព្រោះតែរំភើបខ្លាំងពេក បន្ទាប់ពីលោកមង្គល បានហុចសោផ្ទះប្រគល់វីឡាថ្មី តម្លៃ ៦ម៉ឺនដុល្លារ នៅស្រុកកំ ណើត របស់លោក នាខេត្តពោធិ៍សាត់ នៅចុងខែសីហា ឆ្នាំ២០២៥ ។

លោកមង្គល បានប្រាប់ទៅអ្នកសួរនាំលោក ពីតម្លៃសាងសង់ផ្ទះនោះថា គិតតែតួផ្ទះ មិនគិតម្លៃដី គឺលោកចំ ណាយអស់ទឹកប្រាក់ ចំនួន ៦ម៉ឺនដុល្លារ មិនគិតពីសម្ភារៈទិញចូលទេ និងប្រើពេលសង់ ជិត៧ខែ ។ លោកថា បើមានលទ្ធភាព កូនៗគួរតែធ្វើផ្ទះ ឲ្យឪពុកម្ដាយ ប៉ុន្ដែអ្វីដែលលោកស្រងាកចិត្តនោះ គឺមានជនអគតិមួយចំនួនថា លោកមិនបានធ្វើផ្ទះ ឲ្យឪពុកម្ដាយពិតទេ គឺជួលឪពុកម្ដាយឲ្យមកស៊ីឈ្នួលដាំស្មៅឲ្យផ្ទះលោក និងខ្លះបែរជាបន្ទោសនិងសួរមកលោកថា «ខំអីខំម្ល៉េះ តើឪពុកម្ដាយនៅរស់បានប៉ុន្មានទៀតទៅ?»។ លោកមង្គល ថាពាក្យទាំងនេះ គឺអគតិសម្រាប់លោកណាស់ ព្រោះលោកចង់តបស្នងសងគុណឪពុកម្ដាយ គឺធ្វើបុណ្យទាន់ខែភ្លឺ មានតែធ្វើផ្ទះ ជូនពួកគាត់បែបនេះហើយ។ ម្យ៉ាងផ្ទះនោះ ពេលលោកត្រូវទៅលេងស្រុក ក៏ស្នាក់នៅទីនោះដែរ។

គួរកត់សម្គាល់ថា សម្រាប់ឆ្នាំ២០២៥ នេះ លោកសេង មង្គល បានសម្រេចផែនការក្នុងជីវិតធំ២ នោះគឺការបើកហាងកាហ្វេ Freshy Coffee នៅក្បែរវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ និងធ្វើផ្ទះជូនឪពុកម្ដាយ នៅស្រុកកំណើត។ អ្វីដែលលោកមង្គល ខកចិត្តនោះ គឺនៅមុនសាងសង់ផ្ទះវីឡារធំនេះរួចរាល់ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ជីដូនរបស់លោកបានទទួលមរណភាព បើទោះជាលោកបានពន្លឿនការសាងសង់ផ្ទះយ៉ាងណា ដើ ម្បីឲ្យជីដូនបានរស់នៅក្នុងជីវិតចុងក្រោយ តែមិនទាន់ដង្ហើមលោកយាយ។ នៅថ្ងៃជីដូនទទួលមរណភាពនោះ លោកមង្គល រឹតតែឈឺចាប់ថែមទៀត គឺមានអ្នកលេងបណ្ដាញសង្គម ខម្មិនចំអកឲ្យលោក ដោយសប្បាយរីក រាយ និងប្រើស្ទិកកឺរសើច ព្រោះពួកគេយល់ថា រឿងជីដូនលោកមង្គល ស្លាប់ គ្រាន់តែតារាសម្ដែងរូបនេះសម្ដែង ដើម្បីឲ្យគេអាណិត បានអំណោយ ទាំងដែលធាតុពិត លោកយំឡើងហើមភ្នែកទៅហើយ ។ មិនចប់ត្រឹមនេះទេ នៅថ្ងៃលោកមង្គល ប្រគល់ផ្ទះថ្មី ជូនឪពុកម្ដាយ ស្រាប់តែមានអ្នកចំអកឲ្យលោកថា ខំខុសទំនង ព្រោះសំដៅថា ឪពុកម្ដាយលោកចាស់ៗអស់ទៅហើយ រស់នៅមិនបានយូរទេ ដូចនេះ សង់ផ្ទះទុកសម្រាប់ខ្លួនឯងច្រើនជាង ដែលរឿងនេះ ធ្វើឲ្យលោកកាន់តែខូចចិត្ត ។

 សូមបញ្ជាក់ថា លោកសេង មង្គល ជាតារាគំរូល្អម្នាក់ ដែល «ធ្វើបុណ្យ ទាន់ខែភ្លឺ» ពោលគឺលោកសងគុណឪពុកម្ដាយ ទាន់លោកទាំងពីរនៅមានជីវិត ដោយលោកសុខចិត្តពន្យារពេលយកប្រពន្ធ ព្រោះចង់ឃើញអ្នក មានគុណសប្បាយចិត្ត រស់នៅផ្ទះស្អាត ។ ប៉ុន្ដែពិធីករ និងជាតាតសម្តែងរូបសង្ហា សាច់ដុំធំៗរូបនេះ កន្លងមកលោកហាក់ស្វាក់តែនារីដែលរៀបការប្ដីចោល ទើបអ្នកខ្លះបានហៅលោកថា ជាបុរសអភ័ព្វស្នេហ៍។ ជាក់ស្ដែងដូចជាកាលពីចុងឆ្នាំ២០២៣ លោកមង្គល ដែលគេសង្ស័យថា មានស្នេហាជាមួយលោកស្រី ទ្រី ដាណា នោះ ទីបំផុតថៅកែពេជ្រ រូបនោះ បានរៀបការជាមួយតារាសម្ដែង លោក រស់ រាជ្ជសាល ។ នៅឆ្នាំដដែលនោះ ស្រីស្អាត ហ៊ិន ច័ន្ទនីរ័ត្ន ដែលលេចឮថា ស្និទ្ធស្នេហ៍លោកដែរនោះ បែរជារៀបការជាមួយបុរសពោះម៉ាយ លោកឌី ពេជ្រ ចោលលោកទៀត ។ នៅឆ្នាំ២០២៥ នេះ លោកមង្គល មិនទាន់មានដំណឹងជាក់លាក់ថា នឹងរៀបការនៅ ពេលណាទេ ខណៈកាលពីដើមខែកក្កដា ឆ្នាំ២០២៣ លោកត្រូវបានគេម៉ៃថា ជាអ្នកបំពាក់ចិញ្ចៀនពេជ្រ មួយវង់ ឲ្យមាន សូនីតា ដើម្បីសុំនាងរៀបការ នៅសួនត្រីក្រោមទឹកកែច្នៃ នាខេត្តសៀមរាប ប៉ុន្ដែភ្លាមៗនោះ លោកបែរ ជាថា អត់ដឹងរឿងអ្វីទាំងអស់ទៅវិញ ។ ប្រភពថាលោកប៉ូសេង មានទាំងក្រមុំ និងមេម៉ាយទ្រព្យស្ដុក ចោមស្នេ ហា ហេតុនេះហើយ បានជាធ្វើឲ្យលោកពិបាកសម្រេចចិត្ត៕

RELATED ARTICLES